លោក Ronald Koeman បានបង្ហាញការមិនពេញចិត្តជាមួយលោក Joan Laporta នោះទេ ក្រោយពីប្រធានក្លឹបរូបនេះនិយាយច្រើនពេក និងថាគ្រូបង្វឹកមិនមានឥទ្ធិពលច្រើនឡើយ។
លោក Laporta បាននិយាយកាលពីសប្ដាហ៍មុនថាគ្រូបង្គោលឬគ្រូបង្វឹកនឹងមិនមានសិទ្ធិក្នុងការចាត់ចែងការពារទាំងអស់ក្នុងក្រុមឡើយ។ ដោយសារសម្ដីនេះហើយ ទើបបានជាធ្វើឱ្យលោក Ronald Koeman ហាក់មិនសប្បាយចិត្តឡើយ ដោយលោកបាននិយាយថាគួរតែអរគុណលោកវិញទៅ ដែលក្រុម Barcelona មានអនាគតនៅពេលនេះ។
លោក Koeman បាននិយាយថា៖ “ទំនាក់ទំនងខ្ញុំជាមួយ Laporta ល្អប្រសើរ ប៉ុន្តែរឿងដែលគាត់លើកឡើងលើកមុន ខ្ញុំមិនយល់ស្របទេ។ គាត់ថាគ្រូបង្វឹកមិនមានសិទ្ធិសម្រេចគ្រប់យ៉ាងឡើយ។ គាត់និយាយច្រើន គាត់គួរតែលើករឿងនេះនៅពេលសម្ងាត់ មិនគួរបង្ហាញសាធារណៈឡើយ។ គួរតែអរគុណខ្ញុំ នៅពេលនេះ Barcelona កំពុងមានអនាគតល្អហើយ”៕ប្រភព Marca