បរាជ័យមួយប្រកួតនេះទៀត វេស្ទើនភ្នំពេញ នឹងធ្លាក់ដោយស្វ័យប្រវត្តិ ក្នុងប្រវត្តិសាស្រ្ត

ក្នុងថ្ងៃអាទិត្យ ទី ១៦ នេះ ការប្រកួតសប្តាហ៍ទី ២០ របស់លីគកំពូលកម្ពុជា នឹងបញ្ចប់ ខណៈដែលវេស្ទើនភ្នំពេញ នឹងត្រូវប្រឈមមុខជាមួយការធ្លាក់ទៅក្របខ័ណ្ឌលីគទីពីរនៅរដូវកាលក្រោយ ប្រសិនបើចាញ់អង្គរថាយហ្គឺរ នៅរសៀលនេះ។ ការប្រកួតចាប់ផ្តើមនៅម៉ោង ៣រសៀល ក្នុងទឹកដីរបស់ពួកគេ ។

ការធ្លាក់ដោយស្វ័យប្រវត្តិនេះ គឺដោយគណនាពិន្ទុប្រៀបធៀបជាមួយអគ្គិសនីកម្ពុជា​ ដែលមាន ៩ពិន្ទុ ពោលគឺនៅលើវេស្ទើនភ្នំពេញដល់ទៅ ៨ពិន្ទុ ហើយម្យ៉ាងវិញទៀត រូបមន្តលីគរដូវកាលនេះ គឺតម្រូវឱ្យក្រុមនៅបាតតារាងតែមួយគត់ ត្រូវធ្លាក់ទៅក្រោម។

គួររំលឹកថា ត្រឹម ១៩ប្រកួតកន្លងមកក្នុងរដូវកាល ២០១៨នេះ វេស្ទើនភ្នំពេញ នៅពុំទាន់រកជ័យជម្នះបានមួយនៅឡើយទេ ខណៈលទ្ធផលល្អបំផុតនោះគឺស្មើជាមួយក្រសួងការពារជាតិ ៣-៣ កាលពីសប្តាហ៍ទី ១៥ កន្លងទៅ ៕

ការប្រកួតដទៃទៀតក្នុងថ្ងៃអាទិត្យ៖
-អាស៊ីអឺរ៉ុប ជួប ភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិ ម៉ោង ៣រសៀល
– បឹងកេត ជួប អគ្គិសនីកម្ពុជា នៅពហុកីឡដ្ឋានជាតិ ម៉ោង ៦ល្ងាច

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT