ភ្នំពេញក្រោន ជាក្រុមមួយទៀតបន្ទាប់ពីវិសាខា ដែលមិនចាញ់សោះក្នុងជើងទី១ ក្របខណ្ឌ Metfone Cambodian League 2021។
ក្រុមជើងឯកលីគកំពូល៦សម័យបានបញ្ចប់ការប្រកួតជើងទី១ រដូវកាលនេះតាមរយៈជ័យជម្នះ ០ទល់នឹង២លើម្ចាស់ផ្ទះអង្គរថាយហ្គឺរ នៅថ្ងៃអាទិត្យ ទី១២ ខែកញ្ញា។ ដូច្នេះ១២ប្រកួតកន្លងមក ក្រោនមាន២៨ពិន្ទុស្មើក្រុមកំពូលតារាងវិសាខា ពីការឈ្នះ៨ និងស្មើ៤ ដូចគ្នា។
អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀត គឺ លទ្ធផលពីការប្រកួតចុងសប្ដាហ៍នេះ ក្រុមភ្ញៀវសុទ្ធតែទទួលបានជ័យជម្នះពីក្រុមម្ចាស់ផ្ទះ។
ជាក់ស្ដែង៣គូកាលថ្ងៃសៅរ៍ ទី១១ ខែកញ្ញា នគរបាលជាតិតិចាញ់ព្រះខ័នរាជស្វាយរៀង០ទល់នឹង៥ និងណាហ្គាវើលដ៍វាយបកយកឈ្នះម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ ២ទល់នឹង៥។
លទ្ធផលថ្ងៃអាទិត្យ ទី១២ ខែកញ្ញា អង្គរថាយហ្គឺរ ០-២ ភ្នំពេញក្រោន, ព្រៃវែង ២-៤ អាស៊ីអឺរ៉ុបយូណាយធីត និងអគ្គិសនីកម្ពុុជា ០-៣ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ៕
អត្ថបទ៖ CNCC