ខ្សែបម្រើ Harvey Elliott របស់ក្រុម Liverpool បានរងរបួសដល់បាក់ជើងឯណោះ ក្រោយពីខាងកីឡាករ Leeds United បង្កកំហុសលើរូបគេក្នុងការប្រកួតយប់មិញ។
ក្រុមហង្សក្រហម Liverpool បានយកឈ្នះលើក្រុម Leeds United ក្នុងលទ្ធផល ៣-0 ដោយ៣គ្រាប់នោះសម្រេចបានដោយកីឡាករ Mohamed Salah ១គ្រាប់ Fabinho ១គ្រាប់ និង Mane ១គ្រាប់។ ត្បិតតែទទួលបានជ័យជម្នះនេះមែន តែសម្រាប់ក្រុម Liverpool ក៏បានបាត់សមាជិកម្នាក់វិញផងដែរ ដោយសារតែមានបញ្ហារបួសដល់ទៅបាក់ជើងឯណោះ។
Elliott ត្រូវបានខ្សែការពារ Pascal Struijk បង្កកំហុសលើនិងទទួលបានកាតក្រហមភ្លាមៗពីអាជ្ញាកណ្ដាលផងដែរ ព្រោះកំហុសនេះធ្ងន់ធ្ងរពេកបណ្ដាលឱ្យខ្សែបម្រើវ័យ១៨ឆ្នាំបាក់ជើងទៅហើយ។ គេមិនទាន់ដឹងថាកីឡាករអង់គ្លេសខាងលើនឹងត្រូវសម្រាកប៉ុន្មានសប្ដាហ៍នោះទេ ដោយគ្រាន់តែដឹងថាវាជារបួសធ្ងន់មិនធម្មតាឡើយ៕ប្រភព Dailymail