Jose Mourinho ៖ រឿង​១​ដែល​ខ្ញុំ​មិន​ចូល​ចិត្ត Smalling ​គឺ​ម៉ូដ​សក់​របស់​គាត់

បិសាច​ក្រហម​បាន​យក​ឈ្នះ​ក្រុម Watford ​ក្នុង​លទ្ធផល ២-១ ​នា​ការ​ប្រកួត​សប្ដាហ៍​ទី​៥​លីគ​កំពូល​អង់គ្លេស English Premier League ​កាល​ពី​យប់មិញ​នេះ។

២​គ្រាប់​របស់​បិសាច​ក្រហម ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Lukaku ១​គ្រាប់ ​និង​ខ្សែ​ការពារ Smalling ​១​គ្រាប់​នៅ​តង់​ទី​១។ លោក Jose Mourinho ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​នោះ​ថា ​ក្រុម​កីឡាករ​ទាំង​មូល​ប្រមូល​អារម្មណ៍​បាន​ល្អ ​ជា​ពិសេស​លោក​សរសើរ​ចំពោះ  Marouane Fellaini ​ដែល​ជា​កីឡាករ​សំខាន់​ក្នុង​ការ​ប្រកួត។

ចំពោះ Smalling ​វិញ ​លោក Jose ​ក៏​បាន​និយាយ​ដែរ​ថា​ជា​ខ្សែ​ការពារ​ល្អ​ម្នាក់​សម្រាប់​ក្រុម​ទាំង​មូល។

​ប៉ុន្តែ​រឿង​មួយ​ដែល​លោក​មិន​ពេញ​ចិត្ត​ចំពោះ Smalling ​នោះ​គឺ​ម៉ូដ​សក់​ថ្មី​របស់​គេ​តែ​ម្ដង។ លោក​បាន ​ប្រាប់​រឿង​នេះ ត្រង់​ៗ​ទៅ​ខ្សែ​ការពារ​អង់គ្លេស​រូប​នេះ។ ១​គ្រាប់​យប់មិញ​នេះ គឺ​ជា​គ្រាប់​បាល់​ដំបូង​របស់​គេ តាំង​ពី​ខែ​មេសា​មក៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT