Mane ៖ ​យើង​ជា Liverpool ​យើង​ខ្លាំង ​​យើង​អាច​ឈ្នះ​គ្រប់​ក្រុម​ទាំង​អស់

ខ្សែ​បម្រើ​ស្លាប Sandio Mane ​បាន​និយាយ​ថា​ក្រុម Liverpool ​បច្ចុប្បន្ន​នេះ​ជា​ក្រុម​ខ្លាំង ពួកគេ​អាច​ឈ្នះ​ក្រុម​ទាំង​អស់​នៅ​លើ​លោក​នេះ។

Liverpool ​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​ហើយ ​ក្រោយ​ពី​ទម្លាក់​ក្រុម Roma ​បាន។ ​ហង្ស​ក្រហម ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ Real Madrid ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​នា​ថ្ងៃ​ទី​២៧​ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ ​នៅ​ទីក្រុង គៀវ ​ប្រទេស​អ៊ុយក្រែន។

មុន​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ធំ​នេះ​ដែរ Mane ​បាន​និយាយ​ថា​៖ “យើង​ជា​ Liverpool ​យើង​ជា​ក្រុម​រឹងមាំ ​ខ្លាំង​ហើយ​យើង​អាច​យក​ឈ្នះ​ក្រុម​ទាំង​អស់​នៅ​លើ​លោក​នេះ។ យើង​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​រដូវ​កាល​នេះ ជាមួយ​ក្រុម Real Madrid ”។

កីឡាករ​ជម្រើស​ជាតិ​សេណេហ្គាល់​ខាង​លើ​ជា​តួ​អង្គ​សំខាន់​ម្នាក់​សម្រាប់​ក្រុម Liverpool ​នា​រដូវ​កាល​នេះ។ រូបគេ​លេង​សហការ​គ្នា​បាន​ល្អ​ជាមួយ​ខ្សែ​ប្រយុទ្ធ​កណ្ដាល Salah ​ហើយ​តែងតែ​បង្កើត​ឱកាស​រក​គ្រាប់​បាល់​បាន​ជា​និច្ច៕

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT