Sergio Aguero កំពុងត្រៀមវិលត្រលប់មកជួយក្លឹប Barcelona វិញហើយ បន្ទាប់ពីសម្រាកច្រើនសប្តាហ៍ដោយសារបញ្ហារបួស។ ប្រកួតក្តៅគគុកជាច្រើនជាពិសេសនៅខែតុលាខាងមុខ កំពុងរង់ចាំកីឡាករអាហ្សង់ទីនរូបនេះមកបញ្ចេញសមត្ថភាព។
ដោយឡែកក្រឡេកទៅការលើកឡើងថ្មីៗនេះ Koeman បានបង្ហាញការយល់ឃើញ ពាក់ព័ន្ធនឹងការប្រកួត UEFA Champions League ដែលវគ្គក្នុងពូលរដូវកាល ២០២១/២២ ក្រុមស្ថិតក្នុងពូល E ត្រូវប៉ះ Bayern Munich, Benfica និង Dynamo Kyiv។
ប្រាប់ RAC1 ខ្សែប្រយុទ្ធ Aguero និយាយ៖ “Barcelona គឺ Barcelona ដូច្នេះយើងត្រូវតែព្យាយាមការប្រជែងគ្រប់ពានទាំងអស់ ដ្បិតបើពេលនេះយើងមិនស្ថិតក្នុងចំណោមក្រុមមានភាគរយខ្ពស់នឹងឈ្នះ Champions League តែគូប្រជែងត្រូវតែគោរពដល់ពួកយើង”។
លោកបន្ត៖ “ពេលមុន គ្រប់ពេលលេងតតាំង Barcelona មិនថាស្ថិតនៅកម្រិតទាបបែបណាទេ យើងតែងតែ និយាយថា នេះគឺ Barcelona ជារួមប្រហែលមនុស្សជាច្រើនមិនសង្ឃឹមច្រើនពីពួកយើងនៅ UCL ទេ តែយ៉ាងណាចាំទុក អ្នកក៏ត្រូវតែប្រយ័ត្នដែរ”៕
ប្រភព៖ RAC1