Lionel Messi ធ្វើបានយ៉ាងល្អនៅការប្រកួតឲ្យជម្រើសជាតិអាហ្សង់ទីន ទល់បូលីវី ដោយក្រុមបានយកឈ្នះ ៣-០ កើតឡើងតាមរយៈគ្រាប់បាល់ Hat-Trick របស់ M10។
៣ គ្រាប់ដ៏មានន័យបានរុញគ្រាប់បាល់ឲ្យតួលេខគ្រាប់បាល់សរុបរបស់ Messi ឡើងដល់ ៧៩ គ្រាប់ហើយ ពោលយកឈ្នះកំណត់ត្រារបស់ Pele ដែលមាន ៧៧ គ្រាប់។ យ៉ាងណាតួលេខនេះ Messi ត្រូវការច្រើនគ្រាប់ទៀត ដើម្បីក្លាយជាតារាបាល់ទាត់ រកបានគ្រាប់បាល់ច្រើនបំផុតប្រចាំទ្វីបអាមេរិកឡាទីននោះគឺ Marta និង Cristiane នៃជម្រើសជាតិប្រេស៊ីលធ្វើបាន ១០៩ និង ៩៦ គ្រាប់។ (ក្នុងករណីយើងរាប់ទាំងតួលេខកីឡាករនិងកីឡាការនី)
និយាយក្រោយចប់ការប្រកួត ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំបញ្ជាក់៖ “ខ្ញុំពិតជារីករាយនឹងកំណត់ត្រានេះ ខ្ញុំបានរង់ចាំវាយូរណាស់មកហើយ នេះជាពេលវេលាដ៏អស្ចារ្យមួយ ហើយគ្មានអ្វីរីករាយជាងការអបអរនៅទីនេះទេ ទាំងម្តាយ ទាំងបងប្អូនប្រុសខ្ញុំគឺឈរមើលខ្ញុំ ដោយកន្លងមកពួកគេធ្លាប់រងការឈឺចាប់ច្រើនហើយ តែថ្ងៃនេះពួកគេមកអបអរសាទរ”៕
ប្រភព៖ AF