សម្រាប់ការត្រលប់មក Man Utd វិញសារនេះ ក៏មានមតិខ្លះលើកឡើងអំពីភាពវិជ្ជមាន និងអវិជ្ជមានរបស់ Cristiano Ronaldo ហើយរំឭកទៅសម្រង់សម្តីចាស់កាលពីប៉ុន្មានឆ្នាំមុនរបស់ Zlatan Ibrahimovich ក៏ត្រូវបានសារព័ត៌មានក្រៅស្រុកជាច្រើន គាស់យកមកចុះផ្សាយជាថ្មីផងដែរ។
កាលនោះគឺ Zlatan បានលើកឡើងមុនការផ្ទេរមក Old Trafford ដោយខ្សែប្រយុទ្ធស៊ុយអែតនិយាយថា៖ “ពេល Wayne Rooney គាត់លេងជាមួយ Cristiano Ronaldo តាមពិតទៅការខិតខំប្រឹងប្រែងខ្លាំងទាំងអស់គឺកើតចេញពី Rooney ទេ”។
លោកបន្ត៖ “តែ Rooney បែរជាមិនទទួលបានការសរសើរ ព្រោះអី Ronaldo ជាអ្នកបញ្ចប់ទីគ្រាប់បាល់ទាំងអស់នោះ ជាការពិតកីឡាករល្អដូចជាពួកគេគឺអាចបន្តការលេងនៅកម្រិតកំពូលលើសពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ តែរបៀបដែល Wayne Rooney សម្រេចបាននេះ គឺមិនងាយនឹងមានកីឡាករណាធ្វើបានទេ”។
“វាដូចជាសម្ពាធ សម្រាប់ការលេងឲ្យក្លឹបធំ ការរត់ច្រើន ការតតាំងច្រើន ការលះបង់ច្រើន ហើយខ្ញុំស៊ូមានគេក្នុងក្រុម ជាជាងលេងតតាំងគេ [Wayne Rooney]”៕
ប្រភព៖ Sportskeeda