ការលេងឲ្យជម្រើសជាតិអង់គ្លេស គឺ Wayne Rooney ជាអ្នករកបានគ្រាប់បាល់ច្រើនបំផុត ប៉ុន្តែពេលនេះលោកបានចូលនិវត្តហើយ នៅឡើយសល់តែ Harry Kane ម្នាក់គត់ ដែលកំពុងមានប្រៀប និងមានឱកាសអាចតាមស្មើ ឬបំបែកកំណត់ត្រា Top Scorer នៅពេលខាងមុខបាន។
ខាងក្រោមយើងបង្ហាញពីកីឡាករ ៥ រូបរបស់ក្រុមជម្រើសជាតិអង់គ្លេស ដែលមានស្ថិតិគ្រាប់បាល់ច្រើនជាងគេ៖
៥) Harry Kane ៤១ គ្រាប់
៤) Jimmy Greaves ៤៤ គ្រាប់
៣) Gary Lineker ៤៨ គ្រាប់
២) Bobby Charlton ៤៩ គ្រាប់
១) Wayne Rooney ៥៣ គ្រាប់
រំឭកដែរថា Kane ទើបតែរកបានគ្រាប់បាល់ចុងក្រោយឲ្យអង់គ្លេស នៅការប្រកួតទល់ប៉ូឡូញកន្លងទៅ ដូច្នេះមានន័យថា ខ្សែប្រយុទ្ធក្លឹប Spurs ត្រូវការ ១៣ គ្រាប់ទៀត ដើម្បីបំបែកកំណត់ត្រារបស់ Rooney។ នៅឆ្នាំ ២០២១ នេះ ក្រុមតោកំណាចនៅសល់ការប្រកួត ៤ ប្រកួតទៀត មានដូចជាការប៉ះហុងគ្រី, អង់ដូរ៉ា, អាល់បានី និងសាន់ម៉ារីណូ៕
ប្រភព៖ TransferMarkt