ប្រធាន​ La Liga ថា​របៀប​ចាយវាយ​របស់ PSG ដូច​កំពុង​បង្កើត​លីគ​មួយ​លេង​តែ​ឯង​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន La Liga លោក Javier Tebas បាន​បង្ហាញ​ការ​យល់​ឃើញ​ថា រឿង​ចាយ​វាយ​របស់​ក្លឹប Paris Saint-Germain ដ្បិត​មិន​ស្ថិត​ក្នុង​លីគ​របស់​ខ្លួន តែ​វា​ក៏​ជា​រឿង​ដែល​ត្រូវ​បើក​ការ​ស៊ើបអង្កេត​ផង​ដែរ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ពិភព​បាល់ទាត់​ទាំង​មូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់​គ្នា​កំពុង​សង្ស័យ​ថា PSG ដើរ​ហួស​ព្រំដែន​ច្បាប់ FFP លើ​ការ​ចំណាយ​ថ្លៃ​ពលកម្ម​សម្រាប់​កីឡាករ ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​ពួក​គេ​ចាយ​ឥត​សំចៃ​ដៃ ហើយ​ក្នុង​ក្រុម​អាច​រក្សា​ទុក​ជើង​សុទ្ធ​តែ​បណ្តុំ​កីឡាករ​ស៊ី​ថ្លៃ​កប់​ពពក។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក Tebas យល់​ឃើញ​ថា ក្លឹប​បារាំង មិន​ខុស​ពី​ផែនការណ៍​ការ​បង្កើត​ក្របខ័ណ្ឌ​ថ្មី Super League នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Tebas មាន​ប្រសាសន៍៖ “La Liga មាន​កីឡាករ​វ័យ​ក្មេង​ដូច​ជា Vinicius ហើយ [ឆ្លើយ​ក្រោយ​ការ​សួរនាំ​ពី​ក្តី​បារម្ភ​អំពី​បាត់បង់​ Messi, Ronaldo/Neymar] រី​ឯ​បញ្ហា​របស់ PSG គឺ​យើង​នឹង​ចូលរួម​ដោះស្រាយ ព្រោះ​អ្វី​ដែល PSG កំពុង​ធ្វើ​នេះ វា​គ្រោះថ្នាក់​ដូច​តែ​នឹង​ផែនការណ៍​បង្កើត Super League អ៊ីចឹង​ដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“យើង​នឹង​បន្ត​អភិវឌ្ឍ​ ដ្បិត​ការ​ចាកចេញ​របស់ Messi ហើយ​យើង​នឹង​ធ្វើ​ការ​ប្រឆាំង​ក្លឹប​ទាំង​នោះ [PSG] ព្រោះ​ពួក​គេ​គឺ​ជា​សត្រូវ​ដ៏​គ្រោះថ្នាក់​ដូច​ជា Super League”៕ ប្រភព៖ Sportskeeda

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT