អស់​ជម្រើស​ហើយ! Pep មាន​តែ​ប្រើ​អ្នកចាំទី​ដៃ​ទី ៣ ​លេង​ទល់ Leiecester ចុង​សប្ដាហ៍​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​កញ្ជ្រោង​ខៀវ Leicester City នឹង​ត្រូវ​បើក​កីឡដ្ឋាន King Power ស្វាគមន៍​ក្រុម​មេឃ​ខៀវ Man City នៅ​ប្រកួត​ជុំ​ទី ៤ ក្របខ័ណ្ឌ Premier League សប្ដាហ៍​នេះ ដែល​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports នៅ​វេលា​ម៉ោង ០៩:០០ នាទី​យប់ ​ថ្ងៃ​សៅរ៍ ទី ១១ ​កញ្ញា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​សម្រាប់ City ក៏​កំពុង​ប្រឈម​បញ្ហា​ចម្បង​ផង​ដែរ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​កីឡាករ ក្រោយ​ពី FIFA ដាក់​ពិន័យ​កីឡាករ​ប្រេស៊ីល​ ៨ រូប​នៅ Premier League ហើយ​មាន​សមាជិក​របស់​មេឃ​ខៀវ​ចំនួន ២ រូប​គឺ Ederson និង Gabriel Jesus។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​មាន​ន័យ​ថា លោក Pep Guardiola នឹង​មិន​អាច​ប្រើប្រាស់​អ្នកចាំទី​ដៃ​ទី ១ ក្នុង​ការ​ប្រកួត​ទល់ Leicester ពេល​ខាង​មុខ​នេះ​បាន​ទេ តែ​ស៊យ​អី​ចង់​ប្រើ​ដៃ​ទី ២ ក៏​មិន​បាន​ទៀត ព្រោះ Zack Steffen ​ឯ​ណោះ​គេ​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ ហើយ​កំពុង​សម្រាក​ព្យាបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ីចឹង​មាន​តែ​បង្ខំ​ចិត្ត​ប្រើប្រាស់​អ្នកចាំទី​ដៃ​ទី ៣ កីឡាករ Scott Carson ដែល​មាន​វ័យ ៣៦ ឆ្នាំ និង​ខកខាន​លេង​នៅ​ក្របខ័ណ្ឌ Premier League រយៈ​ពេល ១០ ឆ្នាំ​មក​ហើយ ខណៈ​កន្លង​មក​បាន​លេង​ឲ្យ City ត្រឹម​ពាន​តូច EFL Cup តែ​ប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ TheSun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT