ក្លឹបយក្ស Bayern Munich ត្រូវបានគេរាយការណ៍ថា កំពុងមានបំណងចង់ចរចាលើការនាំយកខ្សែប្រយុទ្ធ Timo Werner របស់ក្លឹបតោខៀវ Chelsea នៅរដូវក្តៅ ឆ្នាំ ២០២២ ខាងមុខ បន្ទាប់ពីឃើញគេធ្លាក់ទម្រង់លេង មិនល្អដូចកាលនៅ Bundesliga។
ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំ បង្ហាញខ្លួនសរុប ៥២ ប្រកួតឲ្យតោខៀវ គេរកបាន ១២ គ្រាប់និង Assist ១៥ លើកប៉ុណ្ណោះ។ ស្ថិតិនេះខុសដាច់ឆ្ងាយធៀបនឹងកាលគេលេងឲ្យក្លឹបចាស់ RB Leizpgi ហើយឥឡូវដល់ពេល Romelu Lukaku មកដល់ទៀត អ៊ីចឹងឱកាសបង្ហាញខ្លួនរបស់គេនឹងកាន់តែខ្សត់ជាងមុន។
តាមការចុះផ្សាយរបស់ Sport1 បានឲ្យដឹងថា លោក Julian Nagelsmann ដែលជាគ្រូចាស់នៅ Leipzig និងបច្ចុប្បន្នកំពុងដឹកនាំ Bayern Munich ចង់សហការជាថ្មីជាមួយ Werner នាមជាគ្រូសិស្ស ដូច្នេះទើបរំអុកឲ្យក្លឹបចរចាយកគេមកជំនួស Robert Lewandowski នៅពេលខាងមុខ។
បញ្ជាក់ថា Werner សេសសល់សុពលភាពកុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៥ ហើយបើតាមហាងឆេងថ្លៃខ្លួនរបស់គេ អាចថ្លៃល្បាក់ ៦៥ លានអឺរ៉ូ៕ ប្រភព៖ Sport1