ខ្សែប្រយុទ្ធ Wayne Rooney មានទំនុកចិត្តថារដូវកាលនេះក្រុមបិសាចក្រហម Manchester United កាន់តែមានសង្ឃឹមឈ្នះពានរង្វាន់ Premier League នៅរដូវកាលនេះហើយ ក្រោយពីមានវត្តមាន Cristiano Ronaldo មកជួយ។
Ronaldo បានចូលរួមជាមួយក្រុមបិសាចក្រហម Manchester United វិញហើយ បន្ទាប់ពីរូបគេចេញពីក្រុម Juventus ។ វត្ដមានរបស់គេ ត្រូវបានអ្នកគាំទ្រសប្បាយចិត្តខ្លាំងណាស់ ព្រោះរំពឹងថានឹងទទួលបានលទ្ធផលសម្រាប់រដូវកាលនេះ ជាមួយសមាជិកកីឡាករពេញជើងទាំងអស់។ មួយវិញទៀតលទ្ធផលដើមរដូវកាលក៏ទទួលបានពិន្ទុច្រើនដែរ ឈ្នះ២ប្រកួត និងស្មើ១ប្រកួត។
Rooney អតីតកីឡាករ Man Utd និងធ្លាប់លេងជាមួយ Ronaldo ដែរនោះ បាននិយាយបែបនេះថា៖“ខ្ញុំមិនទាន់និយាយជាមួយ Cristiano ទេ តាំងពីគាត់ត្រលប់មកវិញ ហើយខ្ញុំក៏មិនអាចទៅមើលការប្រកួតនៅថ្ងៃសៅរ៍នេះដែរ។ ខ្ញុំត្រូវជូនកូនប្រុសទាំង២របស់ខ្ញុំទៅប្រកួតដែរ ហើយខ្ញុំជាអ្នកបើកឡានជូនគេទៅ។ តែខ្ញុំតែងតែតាមដាន Manchester United ជានិច្ច ខ្ញុំចង់ឱ្យគេធ្វើបានល្អ។ ហើយខ្ញុំគិតថាវានឹងល្អសម្រាប់ពួកគេ នៅពេលមានវត្តមាន Cristiano មកវិញ។ គាត់នឹងជួយដល់ស្មារតីក្រុមសម្រាប់ការប្រកួតសំខាន់ៗ”៕ប្រភព Dailymail