ក្រុមតោកំណាចអង់គ្លេស របូត១គ្រាប់ចុងម៉ោងបានត្រឹមស្មើជាមួយក្រុមប៉ូឡូញក្នុងលទ្ធផល ១-១ ប៉ុណ្ណោះសម្រាប់ការប្រកួតជម្រុះ World Cup 2022 នៅយប់មិញនេះ។
អង់គ្លេសដែលឈ្នះរហូតក្នុងវគ្គជម្រុះនេះ បានស្គាល់ពាក្យថាស្មើហើយនៅយប់មិញ។ ពួកគេបាននាំមុខទៅលើក្រុមប៉ូឡូញ ១-០ ទៅហើយនៅនាទី៧២ ដោយ Harry Kane ជាអ្នករកគ្រាប់បាល់បាន។ តែចុងក្រោយឱកាសនាំមុខនោះត្រូវបានរំសាយចោលវិញ ក្រោយពី Szymanski រកគ្រាប់បាល់តាមស្មើវិញបាននៅនាទី៩០+២។ ចប់ការប្រកួត ក្រុមទាំងពីរបានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះ។
អង់គ្លេស លេងនៅជម្រុះ World Cup ធ្វើបានល្អណាស់ ឈ្នះរហូតតែម្ដង។ ក្រុមរបស់លោក Southgate ត្រូវបានគេមើលឃើញថាជាបេក្ខភាពប្រជែងពានរង្វាន់ World Cup 2022 នៅប្រទេសកាតាផងដែរ៕ប្រភព Bbc