ការវិលត្រលប់មកវិញសារនេះ Antoine Griezmann ហាក់ពេញចិត្តជាខ្លាំងសម្រាប់ការបង្ហាញខ្លួនឲ្យក្លឹប Atletico Madrid សារជាថ្មី ដ្បិតអីស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងក៏ដោយ។ បញ្ជាក់បន្តិច កីឡាករបារាំងបានព្រមព្រៀងលើលក្ខខណ្ឌខ្ចីជើងមួយរដូវកាល មកកាន់ក្លឹបម្ចាស់ដី Wanda Metropolitano នៅថ្ងៃចុងក្រោយមុនបិទទីផ្សារដោះដូររដូវក្តៅ។
Griezmann ទំនងជានឹងបង្ហាញវត្តមានផ្លូវការ ក្នុងការប្រកួតទល់ក្លឹប Espanyol នៅចុងសប្តាហ៍ខាងមុខនេះ បន្ទាប់ពីទើបចប់ភារកិច្ចជួយជម្រើសជាតិបារាំង រកបាន ២ គ្រាប់យកឈ្នះទៅលើហ្វាំងឡង់នៅការប្រកួតវគ្គជម្រុះបឋម World Cup កន្លងទៅ។
យ៉ាងណាក្រឡេកមកវីដេអូមួយ ដែលគណនីផ្លូវការក្លឹប At Madrid បានបង្ហោះលើបណ្តាញសង្គម ក៏ធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង ដោយឃើញខ្សែប្រយុទ្ធ Griezmann និយាយទាំងស្នាមញញឹមទៅកាន់អ្នកគាំទ្របែបនេះថា៖ “សួស្ដី Atletico ខ្ញុំមកដល់ទីនេះហើយ”។
#Griezback confirmed 🕺🏻
❝Hello Atleti fans. I’m back!❞ pic.twitter.com/J1uo3pqWt5
— Atlético de Madrid (@atletienglish) September 8, 2021
គួររំឭកថា Griezmann ធ្លាប់បានចាយពេល ១៨០ ប្រកួតក្នុងលីគឲ្យក្លឹបក្រហមស ដោយរកបាន ៩៤ គ្រាប់មុនផ្ទេរមកក្លឹប Barcelona។ យ៉ាងណាពេលវេលារបស់គេនៅអ្នកមានបុណ្យមិនទទួលបានជោគជ័យនោះទេ អ៊ីចឹងចាំមើលការត្រលប់មកសារនេះ នឹងនៅតែល្អដូចមុនឬបែបណាដែរ?
ប្រភព៖ Football-Espana