ក្រោយចប់សុពលភាពកុងត្រាជាមួយនឹងក្លឹបចាស់ Fiorentina សម្រាប់តារាឆ្នើម Franck Ribery ហាក់មិនទាន់គិតគូររឿងព្យួរស្បែកជើង ឬចូលនិវត្តដូចកីឡាករមួយចំនួននោះទេ ដ្បិតអាយុរបស់លោកហៀរចូល ៣៨ ឆ្នាំហើយក៏ដោយ។
កីឡាករបារាំង ក៏បានប្រកាសការផ្ទេរទៅក្លឹបថ្មីមួយបន្តទៀត នោះគឺ Salernitana ជាក្លឹបទើបតែ Promote ឡើងមកលេងនៅក្របខ័ណ្ឌ Serie A នារដូវកាល ២០២១/២២។ ខ្សែប្រយុទ្ធស្លាបធ្លាប់លេងឲ្យ Bayern Munich បានផ្ទេរលើសុពលភាពកុងត្រា ១ ឆ្នាំជាមួយនឹងក្លឹបដែលកំពុងឈរនៅបាតតារាងក្នុងលីគ។
បញ្ជាក់ថា Salernitana ក៏មានកីឡាករពោរពេញបទពិសោធន៍មួយចំនួន ទើបតែមកចូលរួមផងដែរ តួយ៉ាងដូចជា Joel Obi និង Riccardo Gagliolo។ ប្រកួតបន្ទាប់ពួកគេ ត្រូវជួបក្លឹប Torino នាថ្ងៃទី ១២ កញ្ញា ដែលទំនងជាថ្ងៃបង្ហាញខ្លួនរបស់ Ribery ផងដែរ៕
ប្រភព៖ TransferMarkt