បើសួរថាតើកីឡាកររូបណានៅពេលបច្ចុប្បន្ន ដែលមានហាងឆេងថ្លៃខ្លួនខ្ពស់បំផុត? ចម្លើយគឺ អ្នកគាំទ្រជាច្រើនប្រាកដនឹកដល់ឈ្មោះ Kylian Mbappe, Harry Kane និង Erling Haaland ជាដើម។ ប៉ុន្តែសំណួរដដែលនេះ បើសួរផ្តោតតែលើកីឡាករវ័យចំណាស់ អាយុលើ ៣៤ ឆ្នាំ នោះប្រហែលជាមានគ្នាយើងតិចណាស់ដែលដឹង
ខាងក្រោម CTS Sports ស្រង់លើកមកបង្ហាញនៅឈ្មោះកីឡាករ ៥ រូប ដែលមានអាយុ ៣៤ ឆ្នាំឡើងទៅ ហើយមានហាងឆេងថ្លៃខ្លួនខ្ពស់បំផុត៖
៥) Keylor Navas អាយុ ៣៤ ឆ្នាំ តម្លៃ ១២ លានអឺរ៉ូ
៤) Luis Suarez អាយុ ៣៤ ឆ្នាំ តម្លៃ ១៥ លានអឺរ៉ូ
៣) Manuel Neuer អាយុ ៣៥ ឆ្នាំ តម្លៃ ១៨ លានអឺរ៉ូ
២) Cristiano Ronaldo អាយុ ៣៦ ឆ្នាំ តម្លៃ ៤៥ លានអឺរ៉ូ
១) Lionel Messi អាយុ ៣៤ ឆ្នាំ តម្លៃ ៨០ លានអឺរ៉ូ
ប្រភព៖ Sportskeeda