Roberto Firmino បានប៉ះទង្គិចគ្នាជាមួយកីឡាករ Jan Vertonghen ជាខ្លាំងនៅត្រង់ភ្នែករបស់គេ ដែលមិនអាចបន្ដការប្រកួតបាន។

ក្នុងការប្រកួតដែល Liverpool យកឈ្នះលើ Spurs ២-១ នៅល្ងាចម្សិលមិញនេះ។ ខ្សែប្រយុទ្ធប្រេស៊ីល Firmino បានប៉ះទង្គិចគ្នាជាមួយ Vertonghen ដោយប្រជែងយកបាល់ ប៉ុន្តែក៏ជ្រុងដៃត្រូវភ្នែកជាខ្លាំង។
ក្រោយពីប៉ះគ្នានោះដែរ ក្រុមគ្រូពេទ្យរបស់ Liverpool បានទៅពិនិត្យនិងតម្រូវឱ្យកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះ ទៅមន្ទីរពេទ្យភ្លាមៗតែម្ដង។
ក្លឹបបានចេញសេចក្ដីប្រកាសចំពោះរឿងនេះដែរថា ភ្នែករបស់ Firmino ត្រូវតាមដានបន្ដទៀត ប៉ុន្តែមិនមានបញ្ហារហូតដល់ខ្វាក់នោះទេ ដោយគ្រាន់តែប៉ះសរសៃភ្នែកខាងក្រៅប៉ុណ្ណោះ។
រូបគេនឹងត្រលប់មកព្យាយាលនៅផ្ទះរបស់ខ្លួនវិញបាន ដោយមិនចាំបាច់សម្រាកនៅមន្ទីរពេទ្យទេ៕ប្រភព៖ DailyMail