Salah ចង់​បាន​ថ្លៃ​ពលកម្ម ខ្ពស់​ជាង Ronaldo/De Bruyne ទើប​ព្រម​ចុះ​កុងត្រា​ថ្មី​ឲ្យ​ក្លឹប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​កន្លង​ទៅ ក្លឹប​ហង្ស​ក្រហម Liverpool ហាក់​មិន​សូវ​ឃើញ​មមាញឹក​ដូច​បណ្តា​ក្លឹប​រួម​លីគ​ដទៃ​នោះ​ទេ ពោល​មិន​ថា​តែ​ការ​នាំ​យក​អ្នក​ថ្មី ឬ​វ៉ៃ​ចេញ​កីឡាករ​ទៅ​ឲ្យ​ក្លឹប​ដទៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក្រុម​ម្ចាស់​ដី Anfield បែរ​ជា​ផ្តោត​លើ​កិច្ច​ការងារ​បន្ត​កុងត្រា​ថ្មី​សម្រាប់​កីឡាករ​ក្នុង​ក្រុម​ទៅ​វិញ ជាក់ស្តែង​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ ក្លឹប​បាន​ចរចា​ត្រូវរ៉ូវ​អស់​ហើយ​លើ​ការ​បន្ត​កុងត្រា​ថ្មី សម្រាប់​តារា​ឆ្នើម​ដូច​ជា Trent Alexander-Arnold, Andy Robertson, Alisson Becker, Fabinho, Virgil van Dijk, Harvey Elliott និង Jordan Henderson ​ជា​ដើម។ ដោយឡែក​អ្នក​បន្ទាប់​គឺ អាច​ជា​ខ្សែ​ប្រយុទ្ធ Mohamed Salah។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​អេហ្សីប​បច្ចុប្បន្ន​ជាប់​កុងត្រា​ ជាមួយ​ក្រុម​របស់​លោក Jurgen Klopp ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ហើយ​ទទួល​បាន​ថ្លៃ​ពលកម្ម ២០០ ០០០ ផោន/សប្តាហ៍។ គេ​អាច​រាប់​បាន​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​មួយ​នៅ​ក្លឹប តែ​បើ​ធៀប​ទៅ​ក្នុង​បញ្ជី​កីឡាករ​ប្រចាំ​ក្របខ័ណ្ឌ Premier League គឺ​គ្មាន​ឈ្មោះ​ខ្សែ​ប្រយុទ្ធ វ័យ ២៩ ឆ្នាំ​រូប​នេះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុ​នេះ​ហើយ Salah ក៏​រំអុក​ក្លឹប​ចង់​បាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​មុន ហើយ​ការ​ទាមទារ​សារ​នេះ មិន​មែន ១ ទ្វេ​ជា ២ តែ​គឺ​លើស​ហ្នឹង​ទៅ​ទៀត។ បើ​តាម​សារព័ត៌មាន The Mirror ចុះ​ផ្សាយ​ថា Salah ចង់​បាន​ថ្លៃ​ពលកម្ម ៥០០ ០០០ ផោន ឬ​ជាង ៦៩ លាន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​ពី​ក្លឹប​ហង្ស​ក្រហម។ ទំហំ​នេះ​យើង​ពិត​ជា​ពិបាក​នឹង​ជឿ ថា​វា​អាច​កើត​ឡើង​ទៅ​បាន តែ​ក៏​ពិបាក​សម្រាប់​ហង្ស​ដែរ ព្រោះ​អី Salah ជា​កីឡាករ​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្លឹប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​ច្បាប់​នៃ​ការ​ចំណាយ គឺ Liverpool នឹង​មិន​ល្មើស​នោះ​ទេ បើ​ទោះ​បី​ត្រូវ​ចាយ ៥០០ ០០០ ផោន/សប្តាហ៍​ឲ្យ​ទៅ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ នោះ​ក៏​ដោយសារ​តែ​ជា​មធ្យម​ក្លឹប​ចាយ​តិចតួច​ណាស់​សម្រាប់​ថ្លៃ​ពលកម្ម​កីឡាករ​ដទៃ​ទៀត​ក្នុង​ក្រុម ខុស​ពី Man Utd, Man City និង Chelsea ជា​ដើម ដែល​កំពុង​ចាយ​ក្រាស់ក្រែល​ស្រាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​យើង​មិន​អាច​ទស្សន៍ទាយ​ទុក​ជា​មុន​បាន​ទេ ថា​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Merseyside នឹង​ព្រម​ផ្តល់​ទំហំ​ថ្លៃ​ពលកម្ម​កប់​ពពក​សម្រាប់​កីឡាករ​អេហ្សីប ឬ​ចរចា​ជា​ថ្មី​បែប​ណា។ ទៅ​មើល​សមិទ្ធផល​ដែល​គេ​សម្រេច​បាន ​ក្រោយ​ផ្ទេរ​ចេញ​ពី AS Roma នៅ​រដូវ​ក្តៅ​ឆ្នាំ ២០១៧ គឺ Salah រក​បាន ១២៧ គ្រាប់​និង Assist ៤៩ លើក​ហើយ​នៅ​ការ​បង្ហាញ​ខ្លួន​សរុប ២០៦ ប្រកួត។ ជ័យជម្នះ Champions League កាល​ពី​ឆ្នាំ ២០១៩ និង Premier League ឆ្នាំ ២០២០ គឺ​អាច​និយាយ​បាន​ថា មាន​ចំណែក​ធំ​ចេញ​ពី​កីឡាករ​រូប​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុយ​ទៅ​វិញ បើ​ការ​ចរចា​សុំ​ប្រាក់ ៥០០ ០០០ ផោន​អាច​ក្លាយ​ជាច​ការ​ពិត នោះ Salah នឹង​យក​ឈ្នះ​កីឡាករ​ស៊ី​ថ្លៃ​ខ្ពស់​បំផុត​នៅ Premier League ទាំង ៦ ដូច​ខាង​ក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦) Romelu Lukaku ទទួល​បាន ៣២៥ ០០០ ផោន​ពី​ក្លឹប Chelsea
៥) Raphael Varane ទទួល​បាន ៣៤០ ០០០ ផោន​ពី​ក្លឹប Man Utd
៤) Jadon Sancho ទទួល​បាន ៣៥០ ០០០ ផោន​ពី​ក្លឹប Man Utd
៣) David de Gea ទទួល​បាន ៣៧៥ ០០០ ផោន​ពី​ក្លឹប Man Utd
២) Kevin de Bruyne ទទួល​បាន ៣៨៥ ០០០ ផោន​ពី​ក្លឹប Man City
១) Cristiano Ronaldo ទទួល​បាន ៣៨៥ ០០០ ផោន​ពី​ក្លឹប Man Utd

ហាមយកអត្ថបពី CTS Sports ទៅចុះផ្សាយបន្ត ឬផលិតជាវីដេអូ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT