ឃើញ​លក់​អាវ​បាន​លុយ​ទាំង​លានៗ តែ Man Utd/PSG ស៊ី​ភាគរយ​បាន​ប៉ុណ្ណេះ​ទេ ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ត្រឹម​រយៈ​ពេល​តែ ១២ ម៉ោង ក្លឹប Man Utd លក់​អាវ​ដែល​បោះ​ឈ្មោះ Cristiano Ronaldo និង​លេខ ៧ បាន​លុយ​ដល់​ទៅ ៤៥ លាន​ដុល្លារ ស្រប​ពេល​ដែល​ក្លឹប​បារាំង Paris Saint-Germain ​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ដំបូង លក់​អាវ​​​ Messi ដាច់​បាន​ជាង ២០ លាន​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​នៅ​មាន​ការ​ភ័ន្តច្រឡំ ហើយ​គិត​ឃើញ​ថា បើ​លក់​បាន​លុយ​ច្រើន​ម្លឹងៗ អ៊ីចឹង​លក់​អាវ​តែ​ប៉ុន្មាន​ថ្ងៃ គឺ​ល្មម​អាច​ទូទាត់​ថ្លៃ​ពលកម្ម​ឲ្យ​កីឡាករ​បាន​មួយ​ឆ្នាំ​បាត់​ទៅ​ហើយ។ យ៉ាង​ណា CTS Sports ចង់​បកស្រាយ​នៅ​ក្នុង​អត្ថបទ​នេះ ថា​វា​ជា​យល់​ឃើញ​ខុស​ហើយ ដោយ​ទំហំ​ប្រាក់​ចំណូល​វាល់​លាន​ពី​ការ​លក់​អាវ ពុំ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​កុង​របស់​ក្លឹប​ទាំង​ស្រុង​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ពិត​ទៅ​ក្លឹប​បាល់ទាត់​ទាំង​អស់ មិន​ថា​ក្លឹប​ស្ថិត​នៅ​លីគ​កំពូល​ណា​មួយ​នោះ​ទេ ចំណូល​ដែល​ពួក​គេ​ទទួល​បាន​ពី​ការ​លក់​អាវ គឺ​មាន​ការ​ចែក​ភាគរយ​ជាមួយ​នឹង​ក្រុមហ៊ុន​ផ្គត់ផ្គង់ ហើយ​ចំនួន​ភាគរយ​នោះ​គឺ​ស៊ីសង​លើ​ការ​ចរចា ក៏​ដូច​ជា​លក្ខខណ្ឌ​នៃ​តួ​លេខ​អាវ​គ្រប់ Target ដែល​បាន​លក់​ចេញ។ និយាយ​ឲ្យ​សាមញ្ញ​ទៅ ​ក្លឹប​បាល់ទាត់​ជា​អ្នក​ដើរ​ទីផ្សារ ហើយ​ក្រុមហ៊ុន​ Adidas, Nike ឬ Puma ជា​ដើម ជា​អ្នក​ចេញ Concept រចនា​នៃ​អាវ ក៏​ដូច​ជា​ផ្គត់ផ្គង់​អាវ​ទាំង​នោះ​មក​កាន់​ Store នីមួយៗ​របស់​ក្លឹប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​ខាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​គឺ​បាន​ធ្វើ​ការ​ធ្ងន់​ជាង ព្រោះ​ទាំង​ថ្លៃ​ពលកម្ម​លើ​ការ​ចាយវាយ​ឲ្យ​បុគ្គលិក​ផ្នែក​កាត់ដេរ ផ្នែក​ដឹក​ជញ្ជូន ក៏​ដូច​ជា​វត្ថុ​ធាតុ​ដើម សុទ្ធ​សឹង​ជា​អ្វី​ដែល​ពួក​គេ​ត្រូវ​ចំណាយ ហើយ​ខាង​ភាគី​ក្លឹប​ចាំ​តែ​អង្គុយ​ធ្វើ​ទីផ្សារ និង​លក់​ទៅ​កាន់​អតិថិជន​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​មធ្យម​ក្លឹប​បាល់ទាត់​ទាំង​អស់ អាច​ស៊ី​ភាគរយ​ប្រហែល ៦ ទៅ ៧,៥ ភាគរយ ពី​ការ​លក់​អាវ​លក់ ឬ​ក្លឹប​ខ្លះ​សំណាង​ទៅ អាច​ទទួល​បាន​ដល់ ១៥ ភាគរយ។ ដូច្នេះ​មាន​ន័យ​ថា អាវ​ ១ ដែល​មាន​តម្លៃ ១០០ ដុល្លារ បើ​ពួក​គេ​ស៊ី​បាន ៧ ភាគរយ​ នោះ​មាន​ចំណែក​លុយ​សុទ្ធ​តែ ៧ ដុល្លារ​ប៉ុណ្ណោះ ដែល​ក្លឹប​ទទួល​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុះ​អ្នក​ឆ្ងល់​ទេ មុន​នឹង​ឈាន​ដល់​ចរចា​ការ​ចែក​ភាគរយ​នេះ​បាន តើ​ភាគី​ទាំង​សង​ខាង​ត្រូវ​ឆ្លង​កាត់​កិច្ច​ព្រមព្រៀង​អ្វី​ខ្លះ? ចម្លើយ គឺ​វា​ផ្សារភ្ជាប់​ទៅ​ក្នុង​កិច្ច​ព្រមព្រៀង​ដែល​ក្រុមហ៊ុន​ដូច​ជា Nike, Adidas ឬ Puma ឧបត្ថម្ភ​ជា​រៀងរាល់​ឆ្នាំ​នោះ​ឯង ជាក់ស្ដែង​ដូច​ក្លឹប Man Utd កុងត្រា​រយៈ​ពេល ១០ ឆ្នាំ​ជាមួយ Adidas ពួក​គេ​ទទួល​បាន​ប្រាក់​ ១ ពាន់​លាន​ដុល្លារ ដូច្នេះ​ខាង Adidas មាន​សិទ្ធ​ក្នុង​ការ​ទទួល​អាជ្ញាប័ណ្ណ​ផ្គត់ផ្គង់​អាវ​ទៅ​ឲ្យ​ក្លឹប​បិសាច​ក្រហម ទាំង​សម្រាប់​កីឡាករ ក៏​ដូច​ជា​ការ​លក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ឯ United មាន​តួ​នាទី​ ក្នុង​ការ​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ពី​យីហោ Adidas ក៏​ដូច​ជា​បង្កើន​តួ​លេខ​លក់​ទៅ​តាម​គោលដៅ​ ឬ Target ដែល​បាន​កំណត់។ និយាយ​ពី​ផល​ចំណេញ​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់ កន្លង​មក​នាយក​ប្រតិបត្តិ​របស់ Adidas លោក Herber Hainer បាន​បង្ហើប​ថា គោលដៅ​លក់​រយៈ​ពេល ១០ ឆ្នាំ​ជាមួយ Man Utd គឺ​ក្រុមហ៊ុន​រំពឹង​អាច​កើប​លុយ​មក​វិញ​បាន ២ ពាន់​លាន​ដុល្លារ ដូច្នេះ​គឺ​លើស​ប្រាក់​ឧបត្ថម្ភ ១ ទ្វេ​ជា​ ២។ នេះជាការលើកឡើងយូរហើយ ពោលមុនការមកដល់របស់ Cristiano Ronaldo ដូច្នេះ Target បានកំណត់ អាចនឹងលើសនោះបន្ថែមទៀតក៏ថាបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅ​មើល​ឧទាហរណ៍​ជាក់ស្តែង​មួយ​ផ្សេង​ទៀត នៅ​ក្លឹប PSG ​ឯ​ណោះ​វិញ ដែល​ទើប​តែ​យក​បាន​តារា​ឆ្នើម Lionel Messi គឺ​ពួក​គេ​ទទួល​បាន ៧ ភាគរយ ពី​ក្រុមហ៊ុន Nike ហើយ​កិច្ច​ព្រមព្រៀង​ឧបត្ថម្ភ​ក្នុង​មួយ​ឆ្នាំ គឺ​ស៊ី​ថ្លៃ​ជាង ៩០ លាន​ដុល្លារ​ផ្សេង​ទៀត លើ​សុពលភាព​ដល់​ឆ្នាំ ២០៣២៕

ហាមយកអត្ថបទពី CTS Sports ទៅចែកចាយបន្ត ឬផលិតចេញជាវីដេអូ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT