បញ្ជី​ឈ្មោះ​ក្លឹប​ទាំង ៥ មាន​ប្រព័ន្ធ​កីឡាករ​ថ្លៃ​បំផុត ខណៈ PSG ហក់​មក​លេខ ២

បែងចែក​ឲ្យ​ដាច់​រវាង​តម្លៃ​ប្រព័ន្ធ​កីឡាករ​រួម​នៃ​ក្លឹប និង​តម្លៃ​ទ្រព្យ​នៃ​ក្លឹប ដោយ​មុន​ស៊ីជម្រៅ​ទៅ​ក្នុង​អត្ថបទ​នេះ CTS Sports សូម​លម្អិត​នៅ​អត្ថន័យ​ នៃ​ពាក្យ​ទាំង ២ ខាង​លើ​សិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​តម្លៃ​ប្រព័ន្ធ​កីឡាករ​រួម គឺ​សំដៅ​ទៅ​ការ​បូក​បញ្ចូល​នៃ​ហាងឆេង​ថ្លៃ​ខ្លួន​កីឡាករ​ក្នុង​ក្រុម​ទាំង​អស់ មិន​ថា​កីឡាករ​ក្នុង​ឈុត ១១ នាក់​ដំបូង ឬ​កីឡាករ​បម្រុង ពោល​ឲ្យ​តែ​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​របស់​ក្លឹប ហើយ​សរុប​ចេញ​ជា​តម្លៃ​រួម​មួយ។ ចំណែក​ឯ​តម្លៃ​ទ្រព្យ​នៃ​ក្លឹប ឬ​តម្លៃ​យីហោ គឺ​សំដៅ​ដល់​ការ​បូក​បញ្ចូល​គ្នា​នៅ​កត្តា​ជា​ច្រើន មាន​តាំង​ពី​សមិទ្ធផល​ជោគជ័យ​លើ​ទីលាន ជោគជ័យ​លើ​ការ​ធ្វើ​ទីផ្សារ ក៏​ដូច​ជា​ចំណុច​គួប​ផ្សំ​ជា​ច្រើន​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ក្នុង​អត្ថបទ​នេះ CTS Sports សូម​ធ្វើ​ការ​អាប់ដែត​បង្ហាញ​នៅ​ទិន្នន័យ​ចុង​ក្រោយ ពាក់ព័ន្ធ​នឹង​ក្លឹប​បាល់ទាត់ ៥ ដែល​មាន​តម្លៃ​ប្រព័ន្ធ​កីឡាករ​រួម​ថ្លៃ​បំផុត៖

៥) Liverpool

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​រយៈ​ពេល ៣ ឆ្នាំ​ចុង​ក្រោយ អាច​រាប់​បាន​ថា Liverpool ជោគជ័យ​គួរ​សម ដោយ​ពួក​គេ​ធ្លាប់​ឈ្នះ​ទាំង​ពាន Premier League និង Champions League។ យ៉ាង​ណា​ពួក​គេ​ក៏​ខ្សត់​ការ​នាំ​ចូល​កីឡាករ ហើយ​នៅ​រដូវ​ក្តៅ​កន្លង​ទៅ​នេះ ក្លឹប​ផ្សេង​គេ​ចាយ​រយ​លាន តែ​សម្រាប់​ហង្ស​ចាយ​តែ ៤០ លាន​អឺរ៉ូ​ប៉ុណ្ណោះ លើ​ការ​នាំ​យក​ខ្សែ​ការពារ​ថ្មី Ibrahima Konate។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន​កីឡាករ​ថ្លៃៗ​របស់ Liverpool មាន​ដូច​ជា Mohamed Salah តម្លៃ ១០០ លាន​អឺរ៉ូ, Sadio Mane ​តម្លៃ ៨៥ លាន​អឺរ៉ូ និង Trent Alexander-Arnold ​តម្លៃ ៧៥ លាន​អឺរ៉ូ។ ចំពោះ​ប្រព័ន្ធ​កីឡាករ​ជា​រួម​ នៃ​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp គឺ​មាន​តម្លៃ ៨៨០ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Chelsea

នៅ​ ២ រដូវ​កាល​ចុង​ក្រោយ តោ​ខៀវ​បាន​ចាយ​ក្រាស់ក្រែល​លើ​ការ​នាំ​យក​កីឡាករ​កំពូលៗ​មក​ចូលរួម ដែល​បូក​ទៅ​មិន​ក្រោម ៣០០ លាន​អឺរ៉ូ​នោះ​ឡើយ។ ហេតុ​នេះ​ក៏​បាន​រុញ​ឲ្យ Chelsea ឡើង​មក​ឈរ​លេខ ៤ ជា​ក្រុម​មាន​ប្រព័ន្ធ​កីឡាករ ថ្លៃ​ដល់​ទៅ ៨៨២ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណោម​កីឡាករ​មាន​តម្លៃ​កប់​ពពក​របស់​តោ​ខៀវ តួ​យ៉ាង​គឺ Romelu Lukaku ​ថ្លៃ ១០០ លាន​អឺរ៉ូ, Mason Mount ​ថ្លៃ ៧៥ លាន​អឺរ៉ូ និង Kai Havertz ​ថ្លៃ ៧០ លាន​អឺរ៉ូ​ជា​ដើម។

៣) Man Utd

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ប៉ុន្មាន​ខែ​មុន បិសាច​ក្រហម​ឈរ​នៅ​លេខ​រៀង​ទី ២ ក្នុង​បញ្ជី​មួយ​នេះ តែ​ឥឡូវ​បែរ​ជា​ធ្លាក់​មក​ឈរ​នៅ​លេខ​ ៣។ ប្រព័ន្ធ​កីឡាករ​របស់​ក្លឹប Man Utd មាន​តម្លៃ ៩៣៧ លាន​អឺរ៉ូ ដោយ​នេះ​បូក​ទាំង​ការ​មក​ដល់​របស់ Cristiano Ronaldo។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ពិត​ទៅ វត្តមាន CR7 មិន​បាន​បន្ថែម​ឥទ្ធិពល​ខ្លាំង​នោះ​ទេ ដល់​តម្លៃ​ជា​រួម ព្រោះ​អី​កត្តា​អាយុ​របស់​លោក​ក៏​កាន់​តែ​ចំណាស់ នាំ​ឲ្យ​ហាងឆេង​ថ្លៃ​ខ្លួន​ធ្លាក់​មក​សល់​ត្រឹម ៤៥ លាន​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ​បណ្តុំ​កីឡាករ​ថ្លៃៗ​របស់​ក្លឹប​សព្វថ្ងៃ​មាន​ដូច​ជា Jadon Sancho ​ថ្លៃ ១០០ លាន​អឺរ៉ូ, Bruno Fernandes ​ថ្លៃ ៩០ លាន​អឺរ៉ូ និង Marcus Rashford ​ថ្លៃ ៨៥ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Paris Saint-Germain

នេះ​គឺ​ជា​ក្លឹប​ដែល​ជំនួស​តំណែង​ទី ២ របស់ Man Utd បន្ទាប់​ពី​ក្លឹប​សេដ្ឋី​បារាំង នាំ​យក​បាន​កីឡាករ​កំពូល​ជា​ច្រើន​នៅ​រដូវ​ក្តៅ​ ឆ្នាំ ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រព័ន្ធ​កីឡាករ​របស់​ក្លឹប​ PSG មាន​តម្លៃ ៩៩៧ លាន​អឺរ៉ូ ហើយ​កីឡាករ​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ក្លឹប មាន​ដូច​ជា Kylian Mbappe ​ថ្លៃ ១៦០ លាន​អឺរ៉ូ, Neymar ​ថ្លៃ ១០០ លាន​អឺរ៉ូ និង Lionel Messi ​ថ្លៃ ៨០ លាន​អឺរ៉ូ។ នេះ​មាន​ន័យ​ថា បើ PSG លក់ Mbappe ឲ្យ​ទៅ Real បាន​សម្រេច ម្ល៉េះ​ពួក​គេ​ត្រូវ​នៅ​ទាប​ជាង Liverpool ទៅ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Man City

ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ​ក្រុម​មេឃ​ខៀវ​បាន​ប្រែ​ខ្លួន ក្លាយ​ជា​ក្រុម​ដ៏​គួរ​ឲ្យ​ញញើត​មួយ​នៅ​តំបន់​អឺរ៉ុប ជា​ពិសេស​នៅ​លីគ​កំពូល Premier League ៤ ឆ្នាំ​ចុង​ក្រោយ ពួក​គេ​ឈ្នះ​ដល់​ទៅ ៣ លើក​ឯ​ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Man City ​មាន​តម្លៃ​ប្រព័ន្ធ​កីឡាករ​រួម ដល់​ទៅ ១,០៤ ពាន់​លាន​អឺរ៉ូ ក៏​ដោយសារ​ជា​មធ្យម​ក្លឹប​មាន​កីឡាករ​ថ្លៃ​មិន​ក្រោម ៤០ លាន​អឺរ៉ូ​នោះ​ទេ។ ចំពោះ​កីឡាករ​ថ្លៃ​បំផុត​មាន​ដូច​ជា Kevin de Bruyne ​ថ្លៃ ១០០ លាន​អឺរ៉ូ, Raheem Sterling ​ថ្លៃ ៩០ លាន​អឺរ៉ូ និង Phil Foden ​ថ្លៃ ៨០ លាន​អឺរ៉ូ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ TransferMarkt​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT