លោក Jose Mourinho បានបញ្ជាក់ថា Pual Pogba មិនបានមកសុំលោកចាកចេញនោះទេ ដូច្នេះហើយរូបគេនៅតែចង់លេងឱ្យក្រុមបិសាចក្រហម Manchester United ដដែល។
Pogba នៅរដូវកាលនេះ មានដំណឹងជាច្រើនចុះផ្សាយថារូបគេចង់ចាកចេញពី Man Utd ហើយចង់ទៅលេងឱ្យក្រុម FC Barcelona វិញម្ដង។ យ៉ាងណាមិញ រឿងនោះមិនពិតឡើយ ដោយលោក Jose Mourinho ចេញមុខមកបញ្ជាក់ដោយផ្ទាល់ និងនិយាយថាគ្មានការចាកចេញរបស់ Pogba ឡើយ ព្រោះរូបគេសប្បាយចិត្តនៅ Old Trafford ។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ខាងលើបាននិយាយទៀតថា៖ “ខ្ញុំឃើញភ្នាក់ងារទីផ្សាររបស់ Pogba តែងនិយាយថា កីឡាកររបស់ខ្ញុំចង់ចាកចេញទៅនេះ ទៅនោះជានិច្ច។ ប៉ុន្តែជាក់ស្ដែងគាត់មិនបានមកសុំខ្ញុំចាកចេញឡើយ យើងកំពុងត្រៀមខ្លួនសម្រាប់ការប្រកួត។ មិនមានការចាកចេញអ្វីឡើយ។ ប្រសិនបើគាត់មិនសុំខ្ញុំចេញ គឺបញ្ជាក់ថាគាត់ចង់បន្ដនៅជាមួយយើង”៕ប្រភព៖ dailymail