ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានបន្ដលេងស្មើក្រុមអ៊ុយក្រែន សម្រាប់ការប្រកួតជម្រុះ World Cup 2022 នៅតំបន់អឺរ៉ុបយប់មិញនេះ។
បារាំងហាក់ដូចជាធ្វើមិនបានល្អសោះសម្រាប់ការប្រកួតប៉ុន្មានប្រកួតមកនេះ។ ជាក់ស្ដែងជម្រុះ World Cup ២ដងចុងក្រោយលេងស្មើទាំង២ប្រកួតតែម្ដង។ ដោយប្រកួតទី១ស្មើបូស្នី ១-១ ហើយប្រកួតទី២នៅយប់មិញនេះ លេងស្មើក្រុមអ៊ុយក្រែនទៀតក្នុងលទ្ធផល ១-១ ដែរ។ ត្បិតតែយ៉ាងនេះក្ដី បារាំងនៅអាចឈរលេខ១កំពូលតារាងពូល D ដដែល ព្រោះក្រុមដទៃទៀតក្នុងពូលក៏ធ្វើមិនបានល្អដូចគ្នា។
ជាក់ស្ដែង អ៊ុយក្រែននេះតែម្ដង។ ឆ្លងកាត់៥ប្រកួតរបស់ពួកគេ គឺស្មើទាំង៥ប្រកួត ស្មើគ្នា ១-១ ចំនួន៤ដង និងស្មើគ្នា ២-២ ម្ដង។ ដោយការប្រកួតរបស់ពួកគេ ជួបបារាំងទាំង២ជើង ស្មើគ្នា ១-១ ទាំងពីរជើងទៅហើយ៕
ប្រភព៖ DailyMail