ក្រុមជម្រើសជាតិព័រទុយហ្គាល់បានបន្ដជ័យជម្នះរបស់ខ្លួនលើក្រុមកាតាទៀតក្នុងការប្រកួតមិត្តភាពនៅយប់មិញនេះក្នុងលទ្ធផល ៣-១។
សម្រាប់ការប្រកួតនេះដែរ ក្រុមព័រទុយហ្គាល់មិនមានប្រធានក្រុម Cristiano Ronaldo នោះទេ ហើយពួកគេក៏បានប្រើប្រាស់កីឡាករបម្រុងច្រើនដែរនៅតង់ទី១ មុនពេលប្ដូរចូលជម្រើសដំបូងវិញសម្រាប់តង់ទី២។ ដោយការធ្វើបែបនេះ ក៏ដោយសារតែវាជាការប្រកួតមិត្តភាពកម្ដៅសាច់ដុំប៉ុណ្ណោះ។ តែជាលទ្ធផល ក្រុមព័រទុយហ្គាល់នៅតែបន្ដជ័យជម្នះបានក្នុងលទ្ធផល ៣-១ ដដែល។
តែបើមើលជាក់ស្ដែងវិញ ទោះប្រកួតមិត្តភាពមែន ប៉ុន្តែក្រុមកាតាទទួលបានកាតក្រហមដល់ទៅ ២នាក់ឯណោះ។ ដោយ Meshaal Barsham ទទួលបាននៅនាទី៤៣ និង
Boualem Khoukhi នៅនាទី៨៨។ កាតា ជាក្រុមម្ចាស់ផ្ទះរៀបចំការប្រកួត World Cup 2022 ខាងមុខ៕
ប្រភព៖ Marca