ខ្សែប្រយុទ្ធ Mario Mandzukic បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ហើយក្នុងវ័យត្រឹមតែ៣៥ឆ្នាំប៉ុណ្ណោះ។
កីឡាករសញ្ជាតិក្រូអាតខាងលើបានចំណាយពេល១៦ឆ្នាំជាមួយវិស័យបាល់ទាត់នេះ ដោយធ្លាប់បានលេងឱ្យក្លឹបធំៗជាច្រើនដូចជា Zagreb, Dinamo Zagreb, Wolfsburg, Bayern Munich, Atletico Madrid, Juventus, Al Duhail និង AC Milan។ ដោយចុងក្រោយនេះ រូបគេស្ថិតក្នុង Free Transfer ហើយក៏មានក្លឹបទាក់ទងគេដែរ តែការសម្រេចចិត្តបានធ្វើឡើងទៅហើយ ពោលគឺចូលនិវត្តត្រឹមនេះតែម្ដង។
ពានរង្វាន់ដែលរូបគេឈ្នះច្រើនជាងគេនោះគឺកាលលេងឱ្យក្រុម Bayern Munich ដោយឈ្នះទាំងលីគ Cup និងពានរង្វាន់ UEFA Champions League ផងដែរ។ ខណៈដែលនៅជម្រើសជាតិវិញ ១គ្រាប់ដែល Mario ជាប់ចិត្តជាងគេនោះគឺទាត់ចូលអង់គ្លេស ជួយក្រូអាតឡើងវគ្គផ្ដាច់ព្រ័ត្រ World Cup 2018៕ប្រភព Besoccer