Varane ​មិន​អាច​លេង​បាន​ទេ ពេល​ប៉ះ Barcelona ​ចុង​សប្ដាហ៍​នេះ

ខ្សែ​ការពារ​កណ្ដាល Varane ​មិន​អាច​ចូល​លេង​បាន​ទេ ​នៅ​ការ​ប្រកួត El Clasico ​នា​រាត្រី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ ដោយសារ​តែ​មាន​បញ្ហា​របួស​សរសៃ​ពួរ​។

ជំនួប El Clasico ​រវាង​ក្រុម Real Madrid ​និង baracelona ​នឹង​ឈាន​ចូល​មក​ដល់​នា​រាត្រី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ហើយ។ ​ត្បិតតែ​វា​មិន​មែន​ជា​ការ​ប្រកួត​ប្រជែង​យក​ពាន​ក្ដី ​ហើយ Barcelona ​បាន​លើក​ពាន La Liga ​រួច​ហើយ​ក្ដី ប៉ុន្តែ​អ្នក​គាំទ្រ​នៅ​តែ​រំពឹង​ថា​វា​ជា​ប្រកួត​ស្វិតស្វាញ​ដដែល ​ដោយ​សំអាង​ទៅ​លើ​ប្រវត្តិសាស្ត្រ​នៃ​ក្រុម​ទាំង​ពីរ។

ក្រុម​ភ្ញៀវ Real Madrid ​ត្រូវ​បាន​គេ​ដឹង​ថា​អវត្តមាន​កីឡាករ​សំខាន់​៣​រូប​ឯ​ណោះ​ក្នុង​ការ​ប្រកួត​នេះ ​ដោយ​ក្នុង​នោះ Carvajal Isco ​និង Varane ​សុទ្ធ​តែ​ស្ថិត​នៅ​ក្រៅ​បញ្ជី។ កីឡាករ​៣​នាក់​នេះ សុទ្ធ​តែ​សំខាន់​ខ្លាំង​ក្នុង​ក្រុម​របស់​លោក Zidane ​ក្នុង​ការ​ប្រកួត​សំខាន់​ៗ​នានា។ ចំណែក​ឯ Barcelona ​វិញ Ineista ​អត់​បាន​ចូល​ហាត់​ប៉ុន្មាន​ថ្ងៃ​ហើយ ប៉ុន្តែ​ខ្សែ​បម្រើ​ឆ្នើម​ម្នាក់​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​បាន​លេង​ក្នុង​ប្រកួត El Clasico ​​ចុង​ក្រោយ ​មុន​ចាកចេញ។

រំលឹក​ថា​ប្រកួត​កាល​ពី​ជើង​ទី​១​កន្លង​ទៅ​នៅ​ទឹកដី Real Madrid ​ក្រុម Barcelona ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ០-៣ ​ឯ​ណោះ។ គ្រា​នោះ Carvajal ​ជា​អ្នក​ទទួល​បាន​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ទីលាន៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT