Peter Crouch មានទំនុកចិត្តថារដូវកាលនេះក្រុម Manchester City នឹងក្លាយជាក្រុមខ្លាំងជាងគេនៅអឺរ៉ុប និងមានឱកាសលើកពាន UEFA Champions League ថែមទៀតផង។
Crouch បាននិយាយពាក្យខាងលើនេះ បន្ទាប់ពីរូបគេឃើញពីទម្រង់លេងយ៉ាងល្អរបស់ក្រុម Man City ជាពិសេសនោះក្រុមនេះពោរពេញដោយកីឡាករមានទេពកោសល្យ។ អស់រយៈពេល៧ឆ្នាំហើយ ដែលក្រុមនៅលីគកំពូលអង់គ្លេស English Premier League ខកខានមិនបានឈ្នះពានរង្វាន់មួយនេះ ដូច្នេះហើយឆ្នាំនេះ គឺជាពេលវេលាល្អបំផុតសម្រាប់ក្រុមអង់គ្លេសតយកពាន Champions League ម្ដងហើយ។
ក្រោមការដឹកនាំរបស់លោក Pep ក្រុម Man City រដូវកាលមុនលើកពានលីគអង់គ្លេស ដោយមានពិន្ទុរហូតដល់១០០ឯណោះនិងបានបង្កើតកំណត់ត្រាថ្មីផងដែរ។ យ៉ាងណាមិញ ក្រុមអ្នកមានមួយនេះ នៅមិនទាន់ធ្វើបានល្អពានរង្វាន់អន្តរជាតិ Champions League ឡើយ។ ដូច្នេះហើយ អាចនិយាយបានថាឆ្នាំនេះ គឺជាឆ្នាំដែលពួកគេប្រឹងប្រែងខ្លាំងជាក់ជាមិនខាន៕ប្រភព៖ dailymail