ជម្រើសជាតិកង់ វិលមកកម្ពុជា​សប្ដាហ៍​ក្រោយ បន្ទាប់​ពីហាត់​នៅបារាំង៣ខែ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមកីឡាករជម្រើសជាតិទោចក្រ​យាន​កម្ពុជា (ផ្នែក​កង់​គួក) ៣រូប ក្រោម​ការដឹក​នាំ​ដោយគ្រូបង្វឹកលោក ខ្លូត ករណី នឹង​ត្រូវ​ធ្វើ​ដំ​ណើរ​ត្រ​ឡប់​មក​មាតុ​ភូមិ​វិញ នាថ្ងៃទី០៦ ខែ​កញ្ញា​ ដើម​សប្ដាហ៍​ក្រោយ​នេះ បន្ទាប់​ពី​បញ្ចប់​ការ​បោះ​ជុំរុំ​ហ្វឹក​ហាត់​រយៈ​ពេល ៣ខែ នៅ​ប្រ​ទេស​បារាំង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក នូ ចំរើន អគ្គ​លេ​ខា​ធិ​ការ​ស​ហ​ព័ន្ធ​កី​​ឡា​ទោ​ចក្រ​យាន​កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គលេខាធិការសហព័ន្ធខាងលើ បានបង្ហាញនូវសុទិដ្ឋិ​និ​យម​ខ្ពស់ ចំ​ពោះ​ការ​ហ្វឹក​ហាត់​រយៈ​ពេល ៣ខែកន្លងមកនៅបារាំង បាន​ធ្វើ​ឲ្យ​កី​ឡា​ករ​ម្នាក់ៗ​មាន​ការ​អភិ​វឌ្ឍ និងរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេស។ ប៉ុន្ដែ​តាម​ផែន​ការ​ក្រោយ​ត្រឡប់មកដល់មាតុភូមិ សហព័ន្ធក៏​នឹង​សិក្សា​ក្នុង​ការបញ្ជូនពួកគេទៅហ្វឹកហាត់នៅបារាំងម្ដងទៀត នា​អំឡុង​ដំណាច់​ឆ្នាំ​២០២១ ដើម្បី​សម្រួចសមត្ថភាពបន្ថែម សម្រាប់​ត្រៀម​ការ​ប្រ​កួត​ស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដែល​ត្រូវបាន​ពន្យារ​ពេល​ទៅ​ប្រកួត​នាឆ្នាំ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះផែនការទៅហាត់នៅបារាំងលើកទី២ នៅមិនទាន់អាចសន្និដ្ឋានបានទេ ព្រោះក្រោយត្រឡប់មកដល់មាតុភូមិ ទាំងគ្រូបង្វឹក និងកីឡាករ ត្រូវធ្វើចត្ដាឡីស័ក តាមគោលការណ៍របស់ក្រសួងសុខាភិបាល។ បន្ទាប់មក សហព័ន្ធនឹងបញ្ជូនពួកគេទៅបោះជុំរុំហ្វឹកហាត់នៅខេត្តសៀមរាប ជាមួយក្រុមជម្រើសជាតិកង់ភ្នំ។ តែយ៉ាងណា សហព័ន្ធនឹងព្យាយាមសម្របសម្រួលឲ្យបានទៅហាត់នៅបារាំងម្ដងទៀត ព្រោះការហ្វឹកហាត់ក្រៅប្រទេសនេះ បានជំរុញឲ្យកីឡាករមានការរីកចម្រើនច្រើនសម្រាប់ត្រៀមការប្រកួតអន្ដរជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ក្រុមកីឡាករជម្រើសជាតិទោចក្រយាន ៣នាក់ ដែលត្រូវបានសហព័ន្ធបញ្ជូនទៅហ្វឹកហាត់ ៣ខែ នៅបារាំង រួមមានកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា, កីឡាករ សាន ណាម៉ាវ ដែលបានចេញដំណើរកាលពីថ្ងៃទី១២ ខែមិថុនា ដោយទទួលបានការគាំទ្រពីពេញទំហឹងពីឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងប្រធានសហព័ន្ធ ក្រោមការសម្របសម្រួលរបស់សមាគមខ្មែរកីឡាទោចក្រយាននៅប្រទេសបារាំង ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម ក៏ដូចជាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT