ក្លឹបបិសាចក្រហម Manchester United បានប្រកាសផ្ដល់អាវលេខ៧ទៅឱ្យខ្សែប្រយុទ្ធ Cristiano Ronaldo ហើយ ខណៈដែល Edinson Cavani នឹងទទួលបានអាវលេខ២១វិញ។
ក្រុម Man Utd បានប្រកាសទិញយក Ronaldo មកវិញភ្លាមៗ បន្ទាប់ពីរូបគេសម្រេចចិត្តចាកចេញពីក្រុម Juventus ។ ខណៈដែលការត្រលប់មកវិញនេះដែរ រូបគេនឹងទទួលបានអាវលេខ៧វិញដដែល ដោយសារតែ Cavani ដែលពាក់លេខនេះ សម្រេចចិត្តប្ដូរទៅពាក់អាវលេខ២១វិញ ដែលជាលេខរូបគេពាក់នៅជម្រើសជាតិអ៊ុយរុយហ្គាយ។
Ronaldo បន្ទាប់ពីទទួលបានអាវលេខ៧វិញ បាននិយាយថា៖ “មកដំបូងខ្ញុំមិនច្បាស់ថានឹងបានអាវលេខ៧វិញម្ដងទៀតនោះទេ។ ដូច្នេះខ្ញុំសូមអរគុណខ្លាំងមែនទែនទៅ Edi ដែលបានផ្ដល់លេខនេះមកវិញ វាជាកាយវិការអស្ចារ្យបំផុត”៕ប្រភព Dailymail