Mauricio Pochettino បានប្រាប់ទៅកូនក្រុមទាំងអស់ថា ត្រូវតែលេងប្រយុទ្ធគ្រប់វិនាទី ដើម្បីស្វែងរកគ្រាប់បាល់ជ័យជម្នះលើក្រុម Liverpool បាន។
Spurs ប៉ះ Liverpool ជាការប្រកួតសំខាន់និងធំជាងគេនៅលីគកំពូលអង់គ្លេស សប្ដាហ៍នេះ។ ដោយការប្រកួតនឹងលេងនៅម៉ោង៦:៣០នាទីល្ងាចតែម្ដង ម៉ោងនៅកម្ពុជា។ អវត្តមាន Dele Alli ក្រុម Spurs នៅតែមិនខ្លាចរអាចំពោះ Liverpool ដដែល ហើយថែមទាំងបញ្ជាក់ទៀតថានឹងលេងប្រយុទ្ធឱ្យបានខ្លាំងបំផុតដើម្បីយកឈ្នះពួកគេ។
លោក Pochettino បាននិយាយដូច្នេះមុនប្រកួតថា៖ “យើងឈ្នះ Man Utd ជាកម្លាំងចិត្តសម្រាប់កីឡាករគ្រប់គ្នា។ ការលេងជាមួយក្រុមខ្លាំង មិនមែនជារឿងងាយស្រួលឡើយ យើងត្រូវប្រមូលអារម្មណ៍ឱ្យបានល្អ និងព្យាយាមសម្រុកឱ្យបានលឿនបំផុតដើម្បីយកឈ្នះពួកគេ”៕ប្រភព៖ DailyMail