ក្រុមគោជល់អេស្ប៉ាញមិនអាចយកបានសូម្បី ១ ពិន្ទុពីការប្រកួតទល់ស៊ុយអែតនៅយប់មិញ បន្ទាប់ពីបរាជ័យក្រោមលទ្ធផល ២-១ នៅឯកីឡដ្ឋាន Friends Arena របស់ប្រទេសស៊ុយអែត។
ដ្បិតគ្រាប់បាល់បើកឆាក ធ្វើបានដោយក្រុមភ្ញៀវអេស្ប៉ាញនៅនាទីទី ៤ ដោយកីឡាករ Carlos Soler តែរំលងមួយនាទីបន្ទាប់ ខាងក្រុមស៊ុយអែតក៏អាចតាមស្មើ ដយកីឡាករ Alexander Isak ហើយរហូតដល់ពាក់កណ្តាលតង់ទី ២ ក៏ Viktor Claesson បន្ថែមគ្រាប់បាល់ទីពីរ នាំមុខដល់បញ្ចប់ការប្រកួត។
បរាជ័យនេះ ធ្វើឲ្យអេស្ប៉ាញបាត់បង់ ៣ ពិន្ទុជាលើកដំបូងក្នុងពូល B នៅ ៤ ប្រកួតសរុប ហើយក៏ជាកំណត់ត្រាអាក្រក់ដែលខកខានកើតមានតាំងពីឆ្នាំ ១៩៩៣ នោះគឺអេស្ប៉ាញមិនធ្លាប់លេងចាញ់នៅវគ្គជម្រុះបឋម FIFA World Cup ម្តងណាឡើយ ទើបតែមកដល់ជំនាន់លោក Luis Enrique ដឹកនាំនេះទេ៕
ប្រភព៖ Marca