កាលពីម្សិលមិញ គ្រូបង្គោលជម្រើសជាតិម៉ារុកលោក Vahid Halilhodzic ថាហេតុផលដែលដកឈ្មោះ Hakim Ziyech ក៏ដោយសារតែកីឡាករខ្លួនគេផ្ទាល់ធ្វើពុតជារបួស ហើយមិនចង់មានឈ្មោះចូលលេង ទាំងដែលការពិតតាមការវិនិច្ឆ័យពីគ្រូពេទ្យគឺគេមិនអីនោះទេ ដោយអាចចូលលេងធម្មតា។
បុរសវ័យ ២៨ ឆ្នាំ បានខកខានការប្រកួតជួយជម្រើសជាតិ ត្រូវប៉ះហ្សូដង់ និងហ្គីណេ នៅការប្រកួត World Cup វគ្គជម្រុះបឋមនាខែកញ្ញានេះ ហើយបន្តឈរជើងឲ្យក្លឹបតោខៀវ Chelsea ដដែល។ ដ្បិតបើអ្នកចាត់ការលោក Halilhodzic លើកមក ក្នុងអត្ថន័យតិះដៀលចំៗទៅលើ Ziyech សុទ្ធតែថាលោកដឹកនាំមួយអាជីពហើយ មិនដែលឃើញនរណាចេះធ្វើពុតល្បិចដូច Ziyech ពីមុនមកទេ។
ប៉ុន្តែតាមការបកស្រាយរបស់សាមីខ្លួនផ្ទាល់ បានសរសេរសារយ៉ាងខ្លីតាមរយៈ Story លើបណ្តាញសង្គម Instagram ដូច្នោះថា៖ “ក្រោយៗពេលនិយាយអី ឲ្យចេះនិយាយការពិតផង”។ សារនេះចង់សំដៅទៅការរៀបរាប់ទាំងឡាយរបស់គ្រូបង្គោលម៉ារុក ថាសុទ្ធតែជាពាក្យមិនពិត។
https://twitter.com/WorldWideCheIs/status/1433453540471709696?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1433453540471709696%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fwww.givemesport.com%2F1747114-hakim-ziyech-chelsea-star-hits-back-over-fake-injury-claim-from-morocco-boss
យ៉ាងណាយើងមិនច្បាស់ពីដើមចមនៅពីក្រោយនេះ ថាបែបម៉េចឲ្យប្រាកដទេ ដូច្នេះមានតែរង់ចាំស្តាប់ការបកស្រាយជាបន្តពីអ្នកចាត់ការរបស់ក្រុមជម្រើសជាតិម៉ារុក៕
ប្រភព៖ GiveMeSport