កូន​ប្រុស​របស់ Ronaldo&Rooney ​ចូល​ហ្វឹកហាត់​រួម​គ្នា នៅ​ទ្រនំ​ថ្នាល Man Utd

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ការ​ផ្ទេរ​របស់​ឪពុក​​គឺ Cristiano Ronaldo មក​កាន់​ក្លឹប​ Man Utd ក្នុង​ទឹកដី​អង់គ្លេស ដូច្នេះ​កូន​ប្រុស​ Junior ក៏​នឹង​ត្រូវ​សម្រប​ផ្លាស់ប្តូរ​ការ​រស់នៅ​របស់​ខ្លួន​ទៅ​តាម​នោះ​ផង​ដែរ។ ជាក់ស្តែង​ដូច​ការ​ហ្វឹកហាត់​បាល់ ដែល​កន្លង​មក​គេ​លេង​ឲ្យ​ថ្នាល​នៅ Juventus ឥឡូវ​ត្រូវ​ប្តូរ​មក​លេង​ឲ្យ​ Man Utd វិញ​ម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​មក​សារ​នេះ គេ​នឹង​បាន​ជួប​មិត្ត​ថ្មី ដែល​ជា​កូន​ប្រុស​បង្កើត​របស់ Wayne Rooney នោះ​គឺ​កុមារ Kai Rooney ដែល​មាន​អាយុ ១១ ឆ្នាំ ​គិត​ទៅ​ដំណាល​គ្នា​នឹង Cristiano Junior ដែល​ជា​កូន​ប្រុស​របស់ Ronaldo។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​មក​រួបរួម​របស់​កូន​ប្រុស​អ្នក​ទាំង​ពីរ​សារ​នេះ កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រមៃ​គិត​ថា ទៅ​ថ្ងៃ​ខាង​មុខ Junior និង Kai ថា​មិន​ត្រូវ​អាច​លេង​រួម​គ្នា ដូច​ជំនាន់ Ronaldo&Rooney កាល​ពី​អតីតកាល​ក៏​ថា​បាន។ កាល​នោះ​អ្នក​ទាំង​ពីរ​ឈរ​ជើង​ ២០៦ ប្រកួត ឈ្នះ​ពាន Premier League ៣ លើក និង Champions League ១ លើក​រាប់​ជា​ដៃ​គូ​លេចធ្លោ​បំផុត​នៅ​ជំនាន់​ឆ្នាំ ២០០៨។ ចុះ​ទៅ​ពេល​អនាគត​ Junior និង Kai អាច​ដើរ​តាម​គន្លង​ឪពុក​របស់​គេ​បាន​ដែរ​ឬ​ទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT