អស្ចារ្យ! Ronaldo ក្លាយជាកីឡាកររកគ្រាប់បាល់ច្រើនបំផុតលើឆាកអន្តរជាតិ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតហើលើឆាកអន្តរជាតិ ដោយបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Ronaldo រកបាន២គ្រាប់ម្នាក់ឯងក្នុងការប្រកួតទល់ក្រុមសាធារណរដ្ឋអៀរឡង់ក្នុងលទ្ធផល ២-១។ ដោយ២គ្រាប់ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរកបាននោះនៅនាទី៨៩និង៩០+៦។ បន្ថែមគ្រាប់បាល់នេះទៀត បានធ្វើឱ្យ CR7 មានគ្រាប់បាល់ឱ្យជម្រើសជាតិរហូតដល់១១១គ្រាប់ហើយ ដោយនេះលើសចំនួនអ្នកកាន់កំណត់ត្រាចាស់ Ali ដែលមានត្រឹម១១០គ្រាប់ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយនេះសបញ្ជាក់ឱ្យឃើញថា Ronaldo បានបង្កើតកំណត់ត្រាថ្មីក្លាយជាកីឡាកររកគ្រាប់បាល់លើឆាកអន្ដរជាតិបានច្រើនជាងគេ ១១១គ្រាប់ និងអាចបន្ដកើនឡើងថែមទៀត ព្រោះរូបគេនៅអាចលេងបាន៕ប្រភព Dailymail

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT