បូក​ទាំង​កុងត្រា​ថ្មី Ederson អាច​ចាយ​ពេល​ជិត ១០ ឆ្នាំ​ល្មម​នៅ Man City

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកចាំទី​ដៃ​ស្អិត​របស់​ក្លឹប​មេឃ​ខៀវ Man City គឺ​កីឡាករ Ederson Moares បាន​ព្រមព្រៀង​លើ​ការ​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ថ្មី ដែល​មាន​សុពលភាព​រយៈ​ពេល ៥ ឆ្នាំ ពោល​គឺ​នឹង​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បូក​ទាំង​កុងត្រា​ចាស់​ថ្មី ក៏​សមល្មម​នឹង​អនុញ្ញាត​ឲ្យ Ederson យ៉ាង​ហោច​ណាស់​ចាយ​ពេល​ ៩ ឆ្នាំ​នៅ​ទឹកដី Etihad បើ​គិត​ចាប់​ពី​ការ​ផ្ទេរ​ចូល​ដំបូង នៅ​ខែ​មិថុនា ឆ្នាំ ២០១៧។ នេះ​ក៏​រុញ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ទី ៥ ដែល​បាន​ចុះ​ហត្ថលេខា​ថ្មី​នៅ​ឆ្នាំ ២០២១ បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​របស់ Kevin de Bruyne, Fernandinho, John Stones និង Ruben Dias។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាប់​គេហទំព័រ​ផ្លូវការ​ក្លឹប Mancity.com កីឡាករ​ពាក់​អាវ​លេខ ៣១ និយាយ​ថា៖ “នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ងាយស្រួល​សម្រាប់​ខ្ញុំ ព្រោះ​គ្មាន​កន្លែង​ណា​ផ្សេង​ទៀត​ដែល​ខ្ញុំ​ចង់​ទៅ​នោះ​ទេ ហើយ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្លឹប​បាល់ទាត់​ដ៏​ល្អ​ក្នុង​លោក និង​ការ​ប្រជែង​ពាន​រៀងរាល់​ឆ្នាំ ជា​អ្វី​ដែល​កីឡាករ​ចង់​បាន​បំផុត ហើយ​ទាំង​អស់​នេះ​ជា​ឱកាស​ដែល​អ្នក​អាច​ទទួល​បាន​នៅ City”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា សុពលភាព​កុងត្រា​ចាស់​របស់ Ederson គឺ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ នេះ​បាន​បន្ថែម​លើ​កុងត្រា​ចាស់​រយៈ ពេល ១ ឆ្នាំ។ ការ​បង្ហាញ​ខ្លួន​សរុប ១៩៥ ប្រកួត កីឡាករ​ប្រេស៊ីល​បាន​ជួយ​ទប់​បាល់ Clean Sheet ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola ដល់​ទៅ ៩៤ លើក ហើយ​ក៏​បាន​ឈ្នះ​ពាន​ស្រោម​ដៃ​មាស​ចំនួន ២ រដូវ​កាល​ផង​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Mancity.com

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT