អត់ Neymar ​អត់ Mbappe ​ប៉ុន្តែ PSG ​ស៊ី​ក្រុម Etienne ​៤-០

ក្រុម​បាល់ទាត់ Paris St Germain ​បាន​យក​ឈ្នះ​លើ​ក្រុម Etienne ​ក្នុង​លទ្ធផល ៤-០ ​នៃ​ការ​ប្រកួត​លីគ​កំពូល​របស់​បារាំង ​ដោយ​ពុំ​មាន​វត្តមាន​របស់​តារា​ឆ្នើម Neymar ​និង Mbappe ​ឡើយ។

អ្នក​ចាត់ការ Thomas Tuchel ​បាន​ផ្លាស់​ប្ដូរ​កីឡាករ​មួយ​ចំនួន​ដូចជា Neymar ​និង Mbappe ​មិន​មាន​វត្តមាន​ក្នុង​ការ​លេង​នៅ​យប់មិញ​ឡើយ។ ដោយ​ការ​ទុក​ជើង​នេះ គឺ​ដើម្បី​ត្រៀម​ជួប​ក្រុម​ខ្លាំង Liverpool ​នៅ​ពាន​រង្វាន់ UEFA Champions League ​នៅ​ថ្ងៃ​អង្គារ៍​សប្ដាហ៍​ក្រោយ​នេះ។ ការ​ទុក​កីឡាករ​សំខាន់​នេះ​ដែរ បាន​ធ្វើ​ឱ្យ​ក្រុម PSG ​លេង​មិន​បាន​ល្អ​ប៉ុន្មាន​នោះ​ទេ នៅតង់​ទី១។

យ៉ាងណាមិញ ​វត្តមាន​របស់ Julian Draxler, Edinson Cavani, Angel Di Maria ​នៅ​តែ​អាច​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម Etienne ​បាន​ដដែល ​រហូត​ដល់​ស្វែង​រក​គ្រាប់បាល់​ដល់​៤​គ្រាប់​ឯ​ណោះ។ ដោយ​ជ័យជម្នះ​នេះ គឺ​ជា​ការ​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា ​ក្នុង​៥​ប្រកួត​របស់​លោក Tuchel ​ហើយ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT