ក្លឹប​មួយ​នេះ​ដាក់​សំណើ​ចង់​យក Martial ចេញ​ពី Man Utd តែ​សាមី​ខ្លួន​មិន​ព្រម​ទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ចុង​ក្រោយ​មុន​បិទ​ទីផ្សារ​ដោះដូរ សម្រាប់​ក្លឹប​បិសាច​ក្រហម Man Utd ក៏​ទទួល​បាន​សំណើ​ពី​ក្លឹប​នៅ​ឯ​ប្រទេស​បារាំង Lyon ផង​ដែរ ជុំវិញ​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Anthony Martial។ បើ​តាម​ហាងឆេង​ថ្លៃ​ខ្លួន កីឡាករ​វ័យ ២៥ ឆ្នាំ អាច​ជា​មាន​តម្លៃ​ខ្លួន ៤៥ លាន​អឺរ៉ូ លើ​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ L’Equipe បាន​ឲ្យ​ដឹង​ថា ភាគី​ខាង​ភ្នាក់ងារ​របស់ Martial បាន​ចរចា​រួច​ជា​ស្រេច​ហើយ​ជាមួយ​ក្លឹប Lyon លុះ​ក្លឹប​បារាំង​ដាក់​សំណើ​មក​ក្លឹប​អាណាព្យាបាល United ស្រាប់​តែ​សាមី​ខ្លួន Martial គេ​បដិសេធ​មិន​ទទួល​យក​ទៅ​វិញ។ ជា​រួម​គេ​សម្រេច​បន្ត​ឈរ​ជើង​នៅ Old Trafford បើ​ទោះ​បី​មិន​ប្រាកដ​ថា​អាច​លេង​បាន​ជាប់លាប់​ឬ​អត់​ក៏​ដោយ ក្រោយ Cristiano Ronaldo មក​ដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា Martial បាន​ទទួល​ការ​អភិវឌ្ឍ​ដំបូង​បង្អស់​ចេញ​ពី​ក្លឹប Lyon នេះ​ឯង មុន​គេ​ផ្ទេរ​ទៅ Monaco និង​មក​ឈរ​ជើង​នៅ Man Utd ទល់​សព្វថ្ងៃ។ ខ្សែ​ប្រយុទ្ធ​កណ្តាល រាប់​បាន​ថា​ជា​កីឡាករ​ដែល United ស្រលាញ់​និង​ឲ្យ​តម្លៃ ព្រោះ​មាន​ក្លឹប​ជា​ច្រើន​ធ្លាប់​ចង់​បាន តែ​មិន​ព្រម​លក់​ចេញ។ ទៅ​មើល​ស្ថិតិ​របស់​គេ ២៦១ ប្រកួត រក​បាន ៧៨ គ្រាប់​និង Assist ៥០ លើក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT