• លីគនារី និងពានយុវជន U15, U18 ត្រូវបានលុបចោល ក្រោយ​ពន្យារ​ពេល​អស់​​កន្លះ​ឆ្នាំ

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បាន​ប្រ​កាស​លុប​ចោល​ការ​ប្រ​កួត​បាល់​ទាត់​ជម្រើសជើងឯកបាល់ទាត់នារី ​និង​ជម្រើស​ជើង​ឯក​យុវ​ជ​ន​អា​យុ​ក្រោម ១៥ឆ្នាំ និង ១៨ឆ្នាំ រដូវ​កាល​ឆ្នាំ២០២០ ជា​ស្ថា​ពរ​ហើយ បន្ទាប់​ពី​ព្រឹត្តិ​ការណ៍​ទាំង​បី ត្រូវ​បាន​ពន្យារ​ពេល​អស់ ៦ខែ ក្រោយ​ផ្ទុះ​ព្រឹត្តិ​ការណ៍​សហ​គមន៍ ២០កុម្ភៈ។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    សហព័ន្ធបានជូនដំណឹងនាល្ងាចថ្ងៃទី៣១ ខែសីហានេះថា «យោង​តាម​ស្មារតី​អង្គ​ប្រ​ជុំ​គណៈ​កម្មា​ធិ​ការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​សម្រេច​លុប​ចោ​ល​ការ​ប្រ​កួត​ជម្រើស​ជើង​ឯក​បាល់​ទាត់​នារី និង​ជម្រើស​ជើង​ឯក​យុវ​ជន​អាយុ​ក្រោម ១៥ឆ្នាំ និង ១៨ឆ្នាំ ក្រោយ​ពិ​ចារ​ណា​យ៉ាង​ម៉ត់​ចត់​លើ​សេចក្ដី​ប្រ​កាស​របស់​ក្រ​សួង​សុខា​ភិបាល

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    និង​ការ​ណែ​នាំ​របស់​ក្រ​សួង​អប់រំ យុវជន និងកីឡា ដោយ​សារ​ព្រឹត្តិ​ការណ៍​ជំងឺ​កូវីដ-១៩ សហគមន៍ ២០កុម្ភៈ មិន​ទាន់​មាន​ការ​ថម​ថយ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សកម្ម​ភាព​ប្រ​មូល​ផ្ដុំ និង​ហ្វឹក​ហាត់​របស់​ក្រុម​យុវ​ជន​តាម​បណ្ដា​រាជ​ធានី-ខេត្ត មិ​នអាច​បន្ត​ការ​ប្រ​កួត​តាម​កាល​វិភាគ​បាន ក្រោយ​ការ​ពន្យា​ពេល និង​អូស​បន្លាយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ»។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ទន្ទឹមជាមួយការសម្រេចលុបការប្រកួតនេះដែរ សម្រាប់លីគនារី ដែល​បាន​ឈា​ន​ដល់​វគ្គផ្ដាច់​ព្រ័ត្រ ក៏ត្រូវបានសម្រេចផ្ដល់ចំណាត់ថ្នាក់លេខ១ ស្ទួន ដល់បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រទាំង ២ក្រុមផងដែរ គឺ​ក្រុម​បាល់​ទាត់នារីព្រះខ័នរាជស្វាយរៀង និងក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏។ ចំណែកការប្រកួតជម្រើសជើងឯកយុវជន U15 និង U18 ពុំមានការសម្រេចក្រុមជ័យលាភីដល់ក្រុមណាមួយឡើយ ដ្បិតពានរង្វាន់យុវជនទាំងពីរ មិនទាន់បញ្ចប់ការប្រកួតជម្រុះក្នុងពូលនោះទេ មុនសហព័ន្ធសម្រេចផ្អាកការប្រកួត និងពន្យារពេល តាំងពីចុងខែកុម្ភៈ រហូតមដកល់បច្ចុប្បន្ន៕

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT