វ៉ាន វ៉ុន ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រដណ្តើមមេដាយ​ព្រឹត្ត​ការណ៍​​ប៉ារ៉ា​ឡាំ​ពិក នៅ​ជប៉ុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករជនពិការផ្នែករទេះប៉ារ៉ាឡាំពិកកម្ពុជា វ៉ាន វ៉ុន បានឆ្លងផុតវគ្គជម្រុះ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ នៅប្រទេសជប៉ុនហើយ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងស៊េរីទី១ លើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ ១០០ម៉ែត្រ ដោយប្រើថិរវេលា ១៤.៣៩វិនាទី ខណៈកីឡាករថៃ ឈរចំណាត់ថ្នាក់លេខ១ ប្រើថិរវេលា ១៤.០០វិនាទី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈលទ្ធផលខាងលើនេះ នាំឲ្យកីឡាករថៃ Athiwat Paeng-Nuea និងកីឡាករ វ៉ាន វ៉ុន របស់កម្ពុជា ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតវគ្គដណ្ដើមមេដាយព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ គ្រោងនឹងប្រកួតនាវេលាម៉ោង ៥៖៣០នាទីល្ងាចនេះ (ម៉ោងនៅកម្ពុជា)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកួតវគ្គជម្រុះលើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ ១០០ម៉ែត្រ ចែកចេញជា ៣ ស៊េរី ដោយក្នុងមួយស៊េរីមានកីឡាករ ៦នាក់ មកពី ៦ប្រទេស គ្រាដែលក្រោយចប់ការប្រកួត កីឡាករឈរលេខ១ និងលេខ២ ក្នុងស៊េរីនីមួយៗ ត្រូវបានជ្រើសរើសជាបេក្ខភាពវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានសម្ដែងនូវសេចក្ដីត្រេកអរ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ វ៉ាន វ៉ុន ដែលធ្វើបានយ៉ាងល្អ និងបានបំបែកកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ពិភពលោកនេះ។ ឯកឧត្តមរំពឹងថា វ៉ាន វ៉ុន នឹងបន្ដការខិតខំប្រឹងប្រែង និងធ្វើបានកាន់តែល្អបន្ថែមទៀតនៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមលទ្ធផលល្អជូនជាតិមាតុភូមិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ កម្ពុជាបានបញ្ជូនអត្តពលិក ១រូប និងប្រតិភូ ១រូបចូលរួម គឺកីឡាករ វ៉ាន វ៉ុន និងលោក យី សុភក្រ្តា ជាប្រតិភូ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT