បញ្ជី​កីឡាករ​ស៊ី​ថ្លៃ​ខ្ពស់​បំផុត​ទាំង ១០ ឃើញ​ឈ្មោះ Ronaldo ធ្លាក់​មក​លេខ ៧ ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​នៅ​លេង​ឲ្យ​ក្លឹប Juventus តារា​ឆ្នើម Cristiano Ronaldo បាន​ទទួល​ថ្លៃ​ពលកម្ម​ប្រមាណ ១,២ លាន​ដុល្លារ/សប្តាហ៍ ដែល​ទំហំ​នេះ​ ឈ្មោះ​របស់​លោក​អាច​ឈរ​នៅ​លេខ​រៀង​ទី ២ បន្ទាប់​ពី Lionel Messi ដែល​ជា​តារា​ឆ្នើម​របស់​ក្លឹប​ PSG។ ប៉ុន្តែ​តាម​រយៈ​ទិន្នន័យ​ថ្មី ជាមួយ​ការ​ផ្ទេរ​មក​ក្លឹប Man Utd គ្រប់​យ៉ាង​ក៏​មាន​ការ​ប្រែប្រួល ហើយ Ronaldo បាន​ខ្ទាត​ពី​លេខ ២ មក​ដល់​លេខ ៧ ក្នុង​តារាង Top 10។ ទំព័រ CTS Sports ធ្វើ​ការ​បង្ហាញ​ឈ្មោះ​កីឡាករ​បាល់ទាត់​ស៊ី​ថ្លៃ​ខ្ពស់​បំផុត​ទាំង ១០​ ដូច​ខាង​ក្រោម៖

១០) Robert Lewandowski

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​កីឡាករ​នៅ Bundesliga តែ​មួយ​រូប​គត់ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​មួយ​នេះ។ ម្ចាស់​ពាន FIFA The Best សម័យ​កាល​ឆ្នាំ ២០២០ ទទួល​បាន​ថ្លៃ​ពលកម្ម ៤៨៣ ០០០ ដុល្លារ/សប្តាហ៍ ពី​ក្លឹប Bayern Munich ជាប់​ឈ្មោះ​ជា​តារា​បាល់ទាត់​ស៊ី​ថ្លៃ​ដាច់​គេ​នៅ​ក្របខ័ណ្ឌ​កំពូល​អាល្លឺម៉ង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៩) David de Gea
កន្លង​មក​ធ្លាប់​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​នៅ​ក្លឹប Man Utd និង​ក្របខ័ណ្ឌ Premier League តែ​ក្រោយ​ការ​បន្ត​កុងត្រា​ថ្មី​របស់ Kevin de Bruyne សម្រាប់​អ្នកចាំទី​សញ្ជាតិ​អេស្ប៉ាញ​ក៏​បាន​ធ្លាក់​មក​ឈរ​នៅ​ចំណាត់ថ្នាក់​បន្ទាប់។ ក្នុង​មួយ​សប្តាហ៍ De Gea រក​បាន ៥១៧ ០០០ ដុល្លារ​ពី​ក្លឹប​បិសាច​ក្រហម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨) Kevin de Bruyne

ជាមួយ​កុងត្រា​ថ្មី នៅ​ក្លឹប​ម្ចាស់ដី Etihad ក៏​បាន​រុញ​ឈ្មោះ​កីឡាករ​បែលហ្សិក ឲ្យ​ក្លាយ​ខ្លួន​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​នៅ Premier League ដែល​ក្នុង​មួយ​សប្តាហ៍ ទទួល​បាន ៥៣១ ០០០ ដុល្លារ។ នេះ​វា​ជា​ការ​តបស្នង​ ឆ្លើយតប​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់ De Bruyne ដោយ​គេ​បាន​ជួយ​ក្លឹប​ឈ្នះ​ពាន​រង្វាន់​ Premier League ដល់​ទៅ​ ៣ លើក​ក្នុង​ចន្លោះ​ពេល​ឈរ​ជើង ៦ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧) Cristiano Ronaldo

ការ​ផ្ទេរ​មក​ក្លឹប​ថ្មី Ronaldo បាន​ធ្លាក់​ចុះ​ថ្លៃ​ពលកម្ម ១ ទ្វេ​ជា ២ ដោយ​ជាមួយ​កុងត្រា​រយៈ​ពេល ២ ឆ្នាំ​នៅ Man Utd តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ អាច​ទទួល​បាន​ប្រាក់​តែ ៥៣១ ០០០ ដុល្លារ​ស្មើ​នឹង​កម្រិត De Bruyne តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​សួរ​ថា តើ​កីឡាករ​វ័យ​ចំណាស់​រូប​ណា ដែល​ស៊ី​ថ្លៃ​បំផុត? ចម្លើយ​គឺ បុរស​វ័យ ៣៦ ឆ្នាំ​រូប​នេះ​ហើយ។

៦) Kylian Mbappe

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ច្រាស​មក​វិញ​ពី Ronaldo សម្រាប់ Mbappe គឺ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត ដែល​ទទួល​បាន​ប្រាក់​ពលកម្ម​ខ្ពស់​ដាច់​គេ ដោយ​មួយ​សប្តាហ៍ កីឡាករ​បារាំង​បើក​លុយ​ពី​ក្លឹប PSG ៥៦៦ ០០០ ដុល្លារ។ ប៉ុន្តែ​បើ​ធៀប​នឹង​រៀម​ច្បង​ឯ​ទៀត​នៅ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស គឺ Mbappe ឈរ​នៅ​លេខ​រៀង​ទី ៣។

៥) Gareth Bale

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេសសល់​សុពលភាព​កុងត្រា ១ ឆ្នាំ​ចុង​ក្រោយ សម្រាប់ Bale ក្នុង​នាម​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​នៅ​ក្លឹប Real Madrid។ បុរស​សញ្ជាតិ​វែល ទទួល​បាន​ប្រាក់ ៦៩០ ០០០ ដុល្លារ/សប្តាហ៍ ប៉ុន្តែ​អនាគត​នៅ​ពេល​បន្ទាប់​របស់​គេ​មិន​ទាន់​ច្បាស់​ថា​បែប​ណា​ឡើយ ក្រោម​ការ​ដឹកនាំ​ជា​ថ្មី​របស់​លោក Carlo Ancelotti។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Antoine Griezmann

ព្រឹក​ថ្ងៃ​ពុធ​នេះ ​កីឡាករ​បារាំង​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ជា​ខ្លាំង តាម​រយៈ​ការ​ផ្ទេរ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ទៅ​កាន់​ក្លឹប Atletico Madrid។ នេះ​មាន​ន័យ​ថា At នឹង​ត្រូវ​ជួយ​ចេញ​ថ្លៃ​ពលកម្ម​ពាក់​កណ្តាល​ជាមួយ​នឹង Barcelona លើ​ការ​ចាយ​ ១ សប្ដាហ៍​ដល់​ទៅ ៧៩៣ ០០០ ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Luis Suarez

ដុំ​ថ្ម​ដែល Barcelona បោះបង់ បាន​មក​ប្រែ​ក្លាយ​ជា​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​នៅ​ក្លឹប​ Atletico Madrid។ Suarez ​បាន​ក្លាយ​ជា​ចំណែក​សំខាន់​ជួយ​ក្រុម​ដឹកនាំ​ដោយ​លោក Diego Simeone លើក​ពាន La Liga កាល​ពី​រដូវ​កាល​មុន។ ជាមួយ​គុណភាព​នៅ​កម្រិត​កំពូល​របស់​កីឡាករ​អ៊ុយរុយហ្គាយ នាំ​ឲ្យ​គេ​អាច​ទទួល​បាន​ថ្លៃ​ពលកម្ម ៧៩៣ ០០០ ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Neymar

នេះ​ជា​កីឡាករ​ទី ២ ទាំង​ក្នុង​បញ្ជី Top 10 និង​នៅ​ក្លឹប PSG ហើយ Neymar បាន​រំកិល​មក​ជំនួស​តំណែង​របស់ Ronaldo នាម​កីឡាករ​ស៊ី​ថ្លៃ​ដាច់​គេ​ក្នុង​លោក។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល ទទួល​បាន​ថ្លៃ​ពលកម្ម​កប់​ពពក​ដល់​ទៅ ៨៣៦ ០០០ ដុល្លារ​លើ​កុងត្រា​ថ្មី​ដែល​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២៥។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Lionel Messi

​បើ​បន្ត​នៅ Barcelona តាម​ថា Messi ទទួល​បាន​ប្រាក់​ពលកម្ម​តែ​ជាង ៣០០ ០០០ ដុល្លារ​ប៉ុណ្ណោះ ព្រោះ​អី​ត្រូវ​កាត់​ ៥០ ភាគរយ។ តែ​យ៉ាង​ណា​ការ​ផ្ទេរ​មក PSG ដោយ​គ្មាន​ការ​គិត​ទុក​ជា​មុន​សារ​នេះ សម្រាប់​តារា​ឆ្នើម​អាហ្សង់ទីន​អាច​កើប​លុយ​ចូល​ហោប៉ៅ​ដល់​ទៅ ១ ៣២៥ ០០០ ដុល្លារ​ឯ​ណោះ​រៀងរាល់​សប្ដាហ៍។ នេះ​នៅ​មិន​ទាន់​បូក​ប្រាក់​ឧបត្ថម្ភ​និង​កិច្ច​កុងត្រា​ផ្សេងៗ​ទៀត​ផង៕

ហាមដាច់ខាតយកអត្ថបទពី CTS Sports ទៅចែកចាយបន្ត ឬផលិតចេញជាវីដេអូណាមួយ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT