Sarri ​ខ្ញុំ​ស្វាគមន៍ ​បើ Terry ​ចង់​មក​ជួយ​ក្រុម Chelsea ​វិញ

Maurizio Sarri  ​អ្នក​ចាត់ការ​ក្រុម Chelsea ​បើក​ចិត្ត​ទទួល​ខ្សែ​ការពារ ​John Terry ​ត្រលប់​ចូល​ក្លឹប​វិញ ​ប្រសិន​ណា​បើ​រូបគេ​មាន​បំណង​ពិត​មែន។

Terry ​បច្ចុប្បន្ន​នេះ ​មិន​មាន​ក្លឹប​ណា​លេង​នោះ​ទេ ដោយ​សាមី​ខ្លួន​បាន​បញ្ជាក់​ថា​ចង់​លេង​បាល់​បន្ដ​ទៀត ​មិន​ទាន់​ចង់​ចូល​និវត្ត​ឡើយ។ យ៉ាងណាមិញ ​បើ​តាម​លោក Sarri ​បាន​បង្ហើប​ដែរ​ថា

លោក​ចេញ​ចិត្ត​ទទួល​វីរបុរស​របស់​ក្លឹប​នេះ​មក​វិញ ​ដើម្បី​ជួយ​ក្រុម ប៉ុន្តែ​ការ​ត្រលប់​មក​វិញ​នេះ​គឺ​ធ្វើ​ជា​គ្រូ​ជំនួយ។ លោក​ថា ​នឹង​ធ្វើ​ឱ្យ​ក្រុម​កាន់​តែ​ល្អ​ថែម​ទៀត ប្រសិន​ណា​កីឡាករ​វ័យ​៣៧​ឆ្នាំ​នេះ ព្រម​មក​ធ្វើ​ជា​បុគ្គលិក​របស់​ខ្លួន។

អតីត​កីឡាករ West Ham ​ខាង​លើ ​បាន​ចូលរួម​ជាមួយ Chelsea ​នៅ​ឆ្នាំ​១៩៩៨ ​រហូត​ដល់​ឆ្នាំ​២០១៧ ​ទើប​ចាកចេញ​ទៅ​លេង​ឱ្យ Aston Villa ​។ ​រយៈ​ពេល​ជិត​២០​ឆ្នាំ​នេះ ​រូប​លោក​បង្ហាញ​ខ្លួន​បាន​៤៩២​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​៤១​គ្រាប់​ផង​ដែរ ក្នុង​នាម​ជា​ខ្សែ​ការពារ៕ប្រភពDailyMail

  • Sarri ​ខ្ញុំ​ស្វាគមន៍ ​បើ Terry ​ចង់​មក​ជួយ​ក្រុម Chelsea ​វិញ