នៅរសៀលថ្ងៃអង្គារ ទី ៣១ សីហា ជាថ្ងៃដែលក្លឹបទាំងសងខាង Juventus និង Man Utd ប្រកាសអំពីការផ្ទេររបស់ Cristiano Ronaldo ហើយសាមីខ្លួនក៏បានបង្ហោះសារផ្លូវការ និងការយល់ឃើញមួយចំនួនជាលើកដំបូងផងដែរ។
តារាឆ្នើមព័រទុយហ្គាល់បានរៀបរាប់នៅពាក្យដ៏មានន័យលើ Instagram បែបនេះថា៖ “គ្រប់គ្នាដឹងច្បាស់ពីខ្ញុំ ដឹងពីការស្រលាញ់ដែលគ្មានថ្ងៃបញ្ចប់សម្រាប់ Man Utd ហើយខ្ញុំធ្លាប់បានចំណាយពេលច្រើនឆ្នាំជាមួយពេលវេលាដ៏អស្ចារ្យ ដែលយើងបានចាររួមគ្នា ដោយខ្ញុំពិតជាពិបាកពន្យល់នៅអារម្មណ៍ពេលនេះ ក្រោយពីខ្ញុំបានឃើញការប្រកាសនៅការត្រលប់របស់ខ្ញុំទៅកាន់ Old Trafford ទូទាំងពិភពលោក”។
លោកបន្ត៖ “វាប្រៀបដូចជាក្តីស្រមៃដែលបានក្លាយជាការពិត បន្ទាប់ពីខ្ញុំធ្លាប់លេងតតាំងក្លឹប Man Utd ក្នុងនាមជាគូប្រជែង តែខ្ញុំនៅទទួលបានអារម្មណ៍គោរពស្រលាញ់ពីអ្នកគាំទ្រជានិច្ចពេលនោះ នេះគឺ ១០០ ភាគរយបានក្លាយជាការពិត”។
“ពានរង្វាន់ក្នុងស្រុកលើកដំបូង ការកោះហៅលើកដំបូងទៅជម្រើសជាតិព័រទុយហ្គាល់ ពាន Champions League លើកដំបូង ពានស្បែកជើងមាសលើកដំបូង Ballon d’Or លើកដំបូង គឺសុទ្ធតែកើតឡើងចេញពីការផ្សារភ្ជាប់ដ៏ពិសេសរវាងខ្ញុំនិងបិសាចក្រហម ប្រវត្តិសាស្រ្តបានកត់ត្រាទុកកាលពីអតីតកាល ហើយវានឹងកត់ត្រាជាថ្មីម្តងទៀត ខ្ញុំមកដល់ទីនេះហើយ ខ្ញុំត្រលប់មកកន្លែងរបស់ខ្ញុំហើយ នេះទៅកាន់លោក Sir Alex គឺសម្រាប់លោកគ្រូជាពិសេស”៕
ប្រភព៖ Instagram