ចុង​ម៉ោង​មុន​បិទ​ទីផ្សារ​ដោះដូរ Barcelona ចូល​ចរចា​ចង់​បាន​ម្ចាស់​អាវ​លេខ ៧ របស់ Man Utd

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ដំណឹង​ផ្លូវការ​នៃ​ការ​ប្រកាស​រវាង​ភាគី​ទាំង​សង​ខាង​ Juve-Man Utd សម្រាប់​ការ​ផ្ទេរ Cristiano Ronaldo យើង​ក៏​ស្រាប់​តែ​ផ្ទុះ​ចេញ​នៅ​ចចាមអារ៉ាម​ថ្មី​មួយ​ទៀត ​ពាក់ព័ន្ធ​នឹង​ការ​អាច​ចែក​ផ្លូវ​របស់ Edinson Cavani ក្រោយ​លឺ​ថា​ក្លឹប Barcelona ចាប់​អារម្មណ៍​នៅ​ថ្ងៃ​ចុង​ក្រោយ​មុន​បិទ​ទីផ្សារ​ដោះដូរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ោង​ក្រៅ​ស្រុក គឺ​កាលបរិច្ឆេទ​បិទ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ នឹង​ត្រូវ​បិទ​ទ្វារ​ក្រោយ​ម៉ោង ១១ យប់​ថ្ងៃ​ទី ៣១ សីហា ដែល​អាច​ហៀរ​ចូល​ថ្ងៃ​ទី ១ ​កញ្ញា​សម្រាប់​ម៉ោង​នៅ​កម្ពុជា។ យ៉ាង​ណា​សម្រាប់​អ្នក​មាន​បុណ្យ​បាន​មើល​ឃើញ​ពេលវេលា​ដែល​សេសសល់​នេះ ចង់​ចរចា​យក​ម្ចាស់​អាវ​លេខ ៧ របស់ United នោះ​គឺ​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ Cavani។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុពលភាព​កុងត្រា​របស់​ខ្សែ​ប្រយុទ្ធ​វ័យ ៣៤ ឆ្នាំ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​ក្រោយ តែ​គេ​មិន​ច្បាស់​នោះ​ទេ​ថា​សាមី​ខ្លួន​នឹង​សម្រេច​ចិត្ត​បែប​ណា ព្រោះ​គេ​ខ្លួន​ឯង​ក៏​ដឹង​ច្បាស់​ដែរ​ថា​ការ​ពាក់​អាវ​លេខ ៧ សារ​នេះ នឹង​ទទួល​រង​សម្ពាធ ព្រោះ​អី​ម្ចាស់​គេ​ផ្ទាល់​បាន​ត្រលប់​មក​វិញ​ហើយ ណា​មួយ​តំណែង​លើ​ទីលាន​របស់​គេ​ក៏​ប្រហែល​ជា​នឹង​ខ្សត់​ជាង​មុន​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​មិន​ច្បាស់​ថា Cavani នឹង​សម្រេច​ចិត្ត​បែប​ណា​ឡើយ តែ​បើ Barcelona ចង់​បាន​ពេល​នេះ ក៏​ត្រូវ​ចាយ​លុយ​ល្បាក់ ១០ លាន​អឺរ៉ូ​អី​ដែរ ទើប United ព្រម​ពិចារណា​លើ​ការ​លក់​គេ​ចេញ។ រំឭក​ស្ថិតិ​បន្តិច Cavani បង្ហាញ​ខ្លួន ៤០ ប្រកួត រក​បាន ១៧ គ្រាប់​និងAssist ៦ លើក​រាប់​បាន​ជា​ស្ថិតិ​ល្អ​គួរ​សម​សម្រាប់​ក្រុម​អង់គ្លេស៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT