ក្រោយបញ្ចប់កាតព្វកិច្ចជម្រើសជាតិ កាលពីថ្ងៃទី ១០ ខែ កញ្ញាកន្លងទៅនេះ ខ្សែបម្រើឆ្នើម ជារី ចន្ថាប៊ីន បានត្រឡប់ទៅដល់ប្រទេសម៉ាឡេស៊ី និងចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញហើយ ដើម្បីត្រៀមប្រកួតបិទពូល A នៃពានរង្វាន់ Malaysia Cup 2018 ។
លទ្ធផលយ៉ាងណានោះកែ Terengganu បានទទួលកៅអីវគ្គ៨ក្រុមចុងក្រោយរួចទៅហើយ ពោលគឺបន្ទាប់ពីប្រកួតបាន ៥លើក ឈ្នះ ៣ ស្មើ១ ចាញ់ ១ មាន ១០ពិន្ទុ ស្មើជាមួយនឹងក្រុម Perak ដែលជាបេក្ខភាពឡើងទៅវគ្គបន្តដូចគ្នា។
ក្នុងពានរង្វាន់នេះ ជារី បង្ហាញខ្លួនបាន ៣ប្រកួត តែមិនទាន់មានគ្រាប់ស៊ុតចូលទីនៅឡើយទេ ៕