ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានបង្ហើបថាខ្លួនបដិសេធសំណើ១០០លានដុល្លារទៅលេងនៅក្លឹបនាប្រទេសចិន ដោយសារតែសមត្ថភាពមិនទាន់ដល់កម្រិត។
ក្រោយពីអស់កុងត្រាជាមួយបិសាចក្រហម មានក្លឹបក្រៅប្រទេសជាច្រើនចង់បានកីឡាករសញ្ជាតិស៊ុយអែតម្នាក់នេះ។ តួយ៉ាងដូចជាក្លឹបនៅប្រទេសចិន ក៏បានទាក់ទងទៅគេដើម្បីឱ្យទៅលេងនៅទីនោះផងដែរ ជាមួយការផ្ដល់ប្រាក់ជាច្រើន។ តែចុងក្រោយ បុរសពូកែសម្ដីរូបនេះបានសម្រេចទៅលេងនៅអាមេរិកវិញ ជាមួយក្រុម LA Galaxy ។
កីឡាករមានបទពិសោធលេងជាមួយក្លឹបធំៗជាច្រើន បាននិយាយដូច្នេះថា៖ “កាលខ្ញុំចេញពី Man Utd មានក្លឹបច្រើនទាក់ទងខ្ញុំ។ ក្លឹបនៅចិន បានផ្ដល់១០០លានដុល្លារទៅលេងនៅទីនោះ ប៉ុន្តែខ្ញុំសម្រេចចិត្តថាមិនទៅវិញ ដោយសារតែខ្ញុំដឹងថាសមត្ថភាពខ្ញុំមិនទាន់ដល់កម្រិតអាចលេងបាន។ លុយមិនមែនសំខាន់សម្រាប់ខ្ញុំនោះទេ”៕