អ្នកចាំទី Predrag Rajkovic របស់ក្រុម Reims បានទៅសុំ Lionel Messi ដើម្បីថតរួបជាមួយកូនរបស់ខ្លួនដែលជាអ្នកគាំទ្រគេជាយូរមកហើយ។
Messi ដែលបានចូលរួមជាមួយ PSG ដោយមិនមានតម្លៃផ្ទេរនារដូវក្ដៅនេះ បានបង្ហាញខ្លួនជាផ្លូវការហើយក្នុងការប្រកួតទល់ក្រុម Reims នៅយប់មិញនេះ។ រូបគេបានប្ដូរចូលនៅនាទី៦៦ ដោយដូរជំនួស Neymar ចេញ។ គ្រាន់តែដូរចូលភ្លាមអ្នកគាំទ្រក្នុងកីឡដ្ឋាននាំគ្នាទះដៃគ្រប់គ្នាតែម្ដង។
ខណៈដែលអ្នកចាំទីក្រុម Reims និងសមាជិកដទៃទៀតក្រោយពីចប់ការប្រកួត ក៏បាននាំគ្នាទៅឈរចាំថតរូបជាមួយ Messi ផងដែរ។ ដោយក្នុងនោះអ្នកចាំទី Predrag Rajkovic បានទៅសុំ Messi ដើម្បីឈរថតរូបជាមួយកូនប្រុសថែមទៀតផង៕ប្រភព៖ DailyMail