ខ្សែប្រយុទ្ធ Lionel Messi បានបង្ហាញខ្លួនជាផ្លូវការឱ្យក្រុម PSG ហើយក្នុងការប្រកួតទល់ក្រុម Reims នៅយប់មិញនេះ។
ក្នុងការប្រកួតនេះដែរ PSG បានយកឈ្នះក្នុងលទ្ធផល ២-០ ដោយខ្សែប្រយុទ្ធ Mbappe ជាអ្នកធ្វើបានសម្រេច។ ដោយឈានចូលដល់តង់ទី២ Messi ក៏ត្រូវបានប្ដូរចូលជំនួសកីឡាករ Neymar ។ គ្រាន់តែដើរចូលភ្លាមអ្នកគាំទ្រទាំង PSG និង Reims ក៏ចាប់ផ្ដើមទះដៃអបអរវត្តមានរបស់គេតែម្ដង។ ដោយនេះបង្ហាញថាគ្រប់គ្នាសុទ្ធតែចង់ឃើញខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំនេះលេងខ្លាំងណាស់។
ជាលទ្ធផលឃើញថាបើទោះជាមិនអាចរកគ្រាប់បាល់បានមែន ប៉ុន្តែរូបគេនៅតែលេងបានល្អ ជាមួយចង្វាក់ប្រយុទ្ធនិងបច្ចេកទេសល្អៗ។ គេសង្ឃឹមថាប្រកួតបន្ទាប់ នឹងអាចរកគ្រាប់បាល់បានជាក់ជាមិនខាន នៅពេលលេងយល់ចិត្តជាមួយសមាជិកក្រុមកាន់តែខ្លាំង៕ប្រភព៖ DailyMail