លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool បាននិយាយថាលេងស្មើក្រុម Chelsea ក្នុងលទ្ធផល ១-១ គ្រាដែលពួកគេសល់គ្នា១០នាក់នោះ គឺមិនមែនជារឿងអាក្រក់នោះទេ។
នៅយប់មិញនេះ ក្រុម Liverpool មានឱកាសច្រើនសម្រាប់យកឈ្នះ ក៏ព្រោះតែនៅតង់ទី២ ក្រុម Chelsea នៅសល់គ្នាត្រឹមតែ១០នាក់ប៉ុណ្ណោះ។ ដោយសារតែ James បានកាតក្រហមនៅតង់ទី១។ តែបើទោះជាយ៉ាងនេះក្ដី Chelsea សល់គ្នា១០នាក់ក៏អាចការពារមិនឱ្យហង្សក្រហមយកឈ្នះបានដែរ ពោលគឺអាចទប់ជាប់ក្នុងលទ្ធផល ១-១។
ក្រោយពីចប់ការប្រកួត លោក Klopp អ្នកចាត់ការក្រុម Liverpool បាននិយាយថានេះជាមិនមែនជាការប្រកួតមិនល្អសម្រាប់ក្រុមទេ។ លេងស្មើ Chelsea គឺជាការលេងស្មើក្រុមល្អបំផុតនៅអឺរ៉ុប ដែលពួកគេបានរៀបចំក្រុមបានល្អ។ ក្រោយពីនៅសល់គ្នា១០នាក់ ក្រុមម្ចាស់ជើងឯក UCL ឆ្នាំមុននេះ បានដកថយប្រើប្រាស់កីឡាករ៨នាក់ដើម្បីទៅការពារសំណាញ់ទីទៅហើយ។ វាមិនមែនជារឿងងាយទេដែលអាចទម្លុះប្រព័ន្ធការពារបែបនេះ៕
ប្រភព៖ DailyMail