ក្រុមមេឃខៀវ Manchester City បានយកឈ្នះលើក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ៥-០ ឯណោះសម្រាប់ការប្រកួត English Premier នៅយប់មិញនេះ។
នេះជាបរាជ័យផ្ទួនគ្នាជាលើកទី៣សម្រាប់ក្រុម Arsenal នារដូវកាលនេះ បើទោះជាពួកគេបានចំណាយជាង១០០លានផោនដើម្បីនាំយកកីឡាករថ្មីមករួមក្រុមហើយក៏ដោយ។ ស្របពេលទម្រង់លេងវិញ ក៏ត្រូវបានគេមើលឃើញថាមិនល្អសោះ កីឡាករម្នាក់ៗមិនមានអារម្មណ៍ដើម្បីលេងនោះទេ។ រហូតមកដល់ពេលនេះអ្នកគាំទ្រចាប់ផ្ដើមចង់ឱ្យលោក Arteta ចាកចេញពីតំណែងអ្នកចាត់ការក្រុមហើយព្រោះដឹកនាំមិនល្អ។
អ្វីដែលកាន់តែចម្លែកទៀតនោះក្នុងការប្រកួតនៅយប់មិញ ក្រុមអ្នកគាំទ្រ Arsenal បែរជានាំគ្នាលើកដៃអបអរគ្រាប់បាល់របស់ខាង Man City ទៅវិញ។ ដោយនេះបានបញ្ជាក់ថាពួកគេមើលឃើញក្រុមដែលខ្លួនគាំទ្រសក្ដិសមនឹងបរាជ័យហើយ៕
ប្រភព៖ DailyMail